- 2018-02-19 03:41:11
- ផលិតផលថ្មី
Aston Martin Rapide ម៉ូដែលប្លែកថ្មីទើបមកដល់ ជាឡានស្ព័រម៉ាស៊ីនខ្លាំងកប់ (វីដេអូ)
- 2018-02-19 03:41:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Aston Martin Rapide ម៉ូដែលប្លែកថ្មីទើបមកដល់ ជាឡានស្ព័រម៉ាស៊ីនខ្លាំងកប់ (វីដេអូ)
ចន្លោះមិនឃើញ
កាលពីសប្ដាហ៍មុនក្រុមការងារ Sabay បានបញ្ចេញវីដេអូខ្លីពីរូបរាងខ្លះៗកំពូលរថយន្ត Aston Martin Rapide មិនបង្អង់យូរក្រុមការងារនឹងបញ្ចេញវីដេអូពេញពីរូបរាង និងការណែនាំពីបច្ចេកវិទ្យាមួយចំនួនរបស់រថយន្តស្ព័រប្រភេទទ្វាបួន រាងវែង ទម្ងន់ធ្ងន់ និងម៉ាស៊ីនខ្លាំងមួយនេះ។
Aston Martin Rapide បំពាក់មកជាមួយម៉ាស៊ីនសាំងស៊ីឡាំង ១២ (V12) ចំណុះ ៥,៧ លីត្រ និងមានប្រអប់លេខ ៦ វគ្គសម្រាប់ម៉ូដែលពីឆ្នាំ ២០១០ ដល់ ២០១៤ និងប្រអប់លេខ ៧ វគ្គសម្រាប់ម៉ូដែលឆ្នាំ ២០១៥ ដល់បច្ចុប្បន្ន។
ម៉ាស៊ីនដល់ទៅ ១២ ស៊ីឡាំង Aston Martin Rapide អាចស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងដោយប្រើពេល ៥,៣ វិនាទី ហើយអាចបើកដល់ល្បឿន ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំពោះតម្លៃរថយន្តស្ព័រនៅទីផ្សារទីក្រុងភ្នំពេញមានប្រមាណ ១៦ ម៉ឺនដុល្លារ ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទបន្ទាប់