• 2018-02-10 02:30:31
  • ព័ត៌មាន

ឱកាស​ល្អ​កម្រ​មាន Nokia 8 កំពុង​បញ្ចុះ​តម្លៃ​ដល់ ៥០ ដុល្លារ នៅ​ខ្មែរ

  • 2018-02-10 02:30:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​នេះ ទូរសព្ទ Nokia 8 បញ្ចុះ​តម្លៃ​ដល់​ទៅ ៥០ ដុល្លារ​ឯណោះ និង​មាន​បន្ថែម​ជូន​ស្រោម​ទូរសព្ទ និង​កញ្ចក់​ការពារ Screen។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន Nokia នៅ​កម្ពុជា។

Nokia 8 មាន​តម្លៃ​ដើម ៥២៥ ដុល្លារ ហើយ​បញ្ចុះ​មក​ត្រឹម ៤៧៥ ដុល្លារ ខណៈ​ការ​បញ្ចុះ​តម្លៃ​ពិសេស​នេះ គឺ​ដើម្បី​អបអរ​ឆ្នាំ​ចិន និង​ថ្ងៃ​ក្ដី​ស្រលាញ់។

Nokia 8 មាន​មុខងារ​ពិសេស​ម្យ៉ាង​ដែល​ទូរសព្ទ​ផ្សេងៗ​ទៀត​គ្មាន គឺ​អាច​ថត Bothie បាន (ថត​កាមេរ៉ា​មុខ និង​ក្រោយ ក្នុង​ពេល​តែ​មួយ​ព្រម​គ្នា និង​អាច Live លើ Facebook បាន​ទៀត​ផង)។

នៅ​មាន​ទៀត! រាល់​ការ​ទិញ Nokia 2 តម្លៃ ១០៩ ដុល្លារ អ្នក​នឹង​បាន​អាំងប៉ាវ​បន្ថែម​ជា Memory Card ទំហំ 8GB ស្រោម​ទូរសព្ទ និង​កញ្ចក់​ការពារ Screen។ ចំណែក​ឯ​រាល់​ការ​ទិញ Nokia 3 តម្លៃ ១៤៣ ដុល្លារ​វិញ នឹង​បាន​អាំងប៉ាវ​បន្ថែម​ជា​អាវ​យឺត Nokia ស្រោម​ទូរសព្ទ និង​កញ្ចក់​ការពារ Screen។

ចាំ​កាល​ទៀត តោះ​! ទិញ​ទូរស័​ព្ទ Nokia ទាំងអស់គ្នា​ក្នុងឱកាស​ចូលឆ្នាំ​ចិន កុំ​ខាន​ណា​!

សូម​មើល​លក្ខណៈ​សម្បត្តិ​របស់ Nokia ទាំង ៣ នេះ៖

១. Nokia 8

  • កាមេរ៉ា​កញ្ចក់​អុបទិក ZEISS Optics
  • មាន​រូបភាព​ភ្លឺ​ច្បាស់ និង​អាច​បង្ហោះ​វីដេអូ​បាន​មុខ​ក្រោយ (LIVE) មុខងារ Bothie
  • ប្រព័ន្ធ Powered by Android Nougat 7.1.1(អាច Update ទៅ Android 8 Oreo)
  • CPU Qualcomm® SnapdragonTM 835 ដំណើរ​ការ​រលូន និង​មើល​វីដេអូ​កម្រិត 4K
  • បំពាក់​ដោយ​ប្រព័ន្ធ​ស​ឡេង OZO Audio រួម​បញ្ចូល​មីក្រូហ្វូន ៣ ដែល​អាច​ចាប់​យក​សំឡេង​ក្នុង​បរិយាកាស​ជុំវិញ ៣៦០ ដឺក្រេ
  • RAM ទំហំ 4GB
  • Memory ទំហំ 64G។

២. Nokia 3

  • កាមេរ៉ា​មុខ​ទំហំ 8Mp មាន​មុខងារ Auto Focus ដោយ​ស្វ័យប្រវត្តិ
  • ប្រព័ន្ធ​ប្រតិបត្តិការ Android Nougat
  • CPU ប្រភេទ Ouad-core
  • អេក្រង់ HD ភ្លឺ​ច្បាស់ ទំហំ ៥ អ៊ីញ
  • RAM ទំហំ 2GB
  • Memory ទំហំ 16GB និង​អាច​បន្ថែម​កាត MicroSD បាន។

៣. Nokia 2

  • កាមេរ៉ា​ខាង​ក្រោយ​ទំហំ 8MP មាន​មុខងារ Auto focus ដោយ​ស្វ័យប្រវត្តិ ជាមួយ LED flash​
  • កាមេរ៉ា​ខាង​មុខ​ទំហំ 5MP fixed focus
  • ប្រព័ន្ធ​ប្រតិបត្តិការ Android Nougat
  • CPU ប្រភេទ Snapdragon Quad-core
  • កម្រិត​ថាមពល​ថ្ម 4100mAh កាន់​ថ្ម​បាន​យូរ​រហូត​ដល់ ២ ថ្ងៃ
  • អេក្រង់ HD LTPS LCD ទំហំ ៥ អ៊ីញ
  • RAM ទំហំ 1GB
  • Memory ទំហំ 8GB និង​អាច​បន្ថែម​កាត MicroSD បាន

សម្រាប់​ព័ត៌មាន​បន្ថែម​ពី​ទូរសព្ទ Nokia គ្រប់​ប្រភេទ សូម​ចុច​ https://www.nokia.com/en_int/phones/ ៕

ដោយ៖ សុផាត

មតិយោបល់