- 2018-01-30 01:18:08
- ព័ត៌មាន
បើលោក Ming-Chi Kuo ទាយត្រូវមែន iPhone នឹងឡើង RAM ដល់ 4GB នៅឆ្នាំ ២០១៨
- 2018-01-30 01:18:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើលោក Ming-Chi Kuo ទាយត្រូវមែន iPhone នឹងឡើង RAM ដល់ 4GB នៅឆ្នាំ ២០១៨
ចន្លោះមិនឃើញ
របាយការណ៍ពីលោក Ming-Chi Kuo អ្នកវិភាគនៅក្រុមហ៊ុន KGI Securities បានទស្សន៍ទាយថា Apple គ្រោងនឹងដំឡើង RAM នៃម៉ាស៊ីន iPhone ជំនាន់ថ្មីអេក្រង់ ៥.៨ អ៊ីញ និង ៦.៥ អ៊ីញ។ លោកសង្កត់ធ្ងន់ អតិថិជននឹងទទួលបាន iPhone ទំហំ RAM 4GB មានប្រើប្រាស់ថ្មប្រភេទ L-Shaped។
បន្ថែមពីនេះ iPhone X Plus ក៏នឹងវិវត្តថាមពលថ្មធំដល់ ៣ ៣០០ – ៣ ៤០០ mAh ខ្ពស់ជាងម៉ូដែលបច្ចុប្បន្ន ២៥ ភាគរយ។ ដោយឡែក Apple ក៏គ្រោងចេញផ្សាយស្មាតហ្វូនទី ៣ អេក្រង់ ៦.១ អ៊ីញ ប្រើការរចនាប្រហាក់ប្រហែលស្មាតហ្វូនតម្លៃ ៩៩៩ ដុល្លារ ដោយប្រើត្រឹម RAM 3GB មានថាមពលថ្ម ២ ៩៥០ mAh ហើយទទួលការផ្គត់ផ្គង់ផលិតពីសំណាក់ក្រុមហ៊ុន Pegatron (៦០ ភាគរយ), Foxconn (៣០ ភាគរយ) និង Wistron (១០ ភាគរយ) ជាមួយតម្លៃចន្លោះ ៧០០ ទៅ ៨០០ ដុល្លារ ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: