- 2018-01-30 01:25:48
- ព័ត៌មាន
មុននេះបន្តិច ធ្លាយតម្លៃ Galaxy S9 នឹងលក់ថ្លៃជាង Galaxy S8
- 2018-01-30 01:25:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុននេះបន្តិច ធ្លាយតម្លៃ Galaxy S9 នឹងលក់ថ្លៃជាង Galaxy S8
ចន្លោះមិនឃើញ
គ្មានការសង្ស័យទៀតទេ SAMSUNG នឹងដាក់បង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S9/S9+ ក្នុងពិព័រណ៍ MWC នាថ្ងៃទី ២៥ កុម្ភៈ។ មុននេះបន្តិចក៏មានការទម្លាយចេញនូវតម្លៃម៉ូដែលទាំង ២ រំពឹងនឹងដាក់លក់តាមរយៈក្រុមហ៊ុនសេវាទូរសព្ទទាំង ៣ ក្នុងប្រទេសកូរ៉េខាងត្បូង ហើយខ្ពស់ជាងឆ្ងាយធៀបទៅនឹង Galaxy ជំនាន់ឆ្នាំ ២០១៧។
អំឡុង S8 បង្ហាញខ្លួនដំបូងនៅកូរ៉េតម្លៃប្រហែល ៩៣៥ ០០០ វ៉ន់ (៨៧៥ ដុល្លារ) ស្របពេល S9 នឹងថ្លៃចន្លោះពី ៩៥០ ០០០ ដល់ ៩៩៩ ០០០ វ៉ន់ (៨៩០-៩៣៥ ដុល្លារ)។ នៅទីផ្សារអាមេរិក S8 ថ្លៃ ៧៥០ ដុល្លារ បើថ្លៃឡើងខ្ពស់ជាងមុន ១០ ភាគរយនោះអាចនឹងដល់ ៨០០ ដុល្លារ។
តាមការប្រកាសពី Samsung Official ធ្លាប់បានបញ្ជាក់ថា "ត្រកូល Galaxy S9 នឹងផ្តោតសំខាន់លើភាពងាយស្រួលប្រើប្រាស់របស់អតិថិជន ជាជាងការរចនារូបរាងថ្មី។ ចំពោះកាលវិភាគចេញលក់និងតម្លៃច្បាស់ការ ក្រុមហ៊ុនក៏នឹងបង្ហាញក្រោយថ្ងៃបើកព្រឹត្តិការណ៍សម្ភោធចប់រួចរាល់"។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: