- 2018-01-28 02:48:00
- ព័ត៌មាន
HMD នឹងមានត្រកូល Plus ដាក់ឲ្យ Nokia ជំនាន់ឆ្នាំ ២០១៨
- 2018-01-28 02:48:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
HMD នឹងមានត្រកូល Plus ដាក់ឲ្យ Nokia ជំនាន់ឆ្នាំ ២០១៨
ចន្លោះមិនឃើញ
កន្លងទៅកាលពីខែតុលាឆ្នាំ ២០១៧ ក្រុមហ៊ុន HMD Global បានប្រកាសបង្ហាញនូវម៉ូដែល Nokia 7 ដែលទើបតែចរាចរលក់លើទីផ្សារអន្តរជាតិនាដើមឆ្នាំ ២០១៨។ មិនយូរប៉ុន្មានក៏មានចចាមអារ៉ាមលេចលឺនូវត្រកូល Nokia 7 Plus មួយបន្ថែមទៀត ត្រៀមបង្ហាញខ្លួនពេលខាងមុខ។
អំឡុងថ្ងៃទី ២៦ មករា បានលេចឈ្មោះនៅលើគេហទំព័រ Geekbench អមជាមួយលក្ខណៈសម្បត្តិម៉ាស៊ីនដោយការវាយតម្លៃនៃល្បឿន Single-core ទទួលបាន ១ ៦៣៦ ពិន្ទុ ស្របពេល Multi-core បាន ៥ ៩០២ ពិន្ទុ។ ដំណើរការលើ Android 8.0 Oreo មាន RAM ទំហំ 4GB និងប្រើឈីប Snapdragon 660 វិវត្តលើជំនាន់ចាស់ប្រើត្រឹម Snapdragon 630។
ថ្វីបើមិនទាន់មានការបង្ហើបច្បាស់ការពីក្រុមហ៊ុន HMD Global ប៉ុន្តែទាក់ទងកាលបរិច្ឆេទបង្ហាញខ្លួនត្រូវបានគេរំពឹងទុកនឹងធ្វើទៅនៅអំឡុងពិព័រណ៍ Mobile World Congress 2018 ចន្លោះថ្ងៃ ២៦ កុម្ភៈ ដល់ ១ មិនា នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។
ប្រភព: https://browser.geekbench.com/v4/cpu/6716846
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: