• 2018-01-27 02:12:42
  • ព័ត៌មាន

ឆ្នាំ ២០១៧ ចំនួន​លក់​ស្មាតហ្វូន​របស់ចិន​ធ្លាក់​ចុះ​ខ្លាំង មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្រ្ត

  • 2018-01-27 02:12:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ពី​ក្រុម​ការងារ Canalys បាន​បង្ហាញ​តួ​លេខ​ទីផ្សារ​លក់​ចេញ​ស្មាតហ្វូន​ក្នុង​ឆ្នាំ ២០១៧ នៅ​ប្រទេស​ចិន។ ជា​ការ​ធ្លាក់​ចុះ​លើក​ដំបូង​បង្អស់​មិន​ធ្លាប់​មាន រហូត​ដល់ ៤ ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៦ ខណៈ​ឆ្នាំ​នេះ​ប្រទេស​ចិន​លក់​ស្មាតហ្វូន​បាន​តែ ៤៥៩ លាន​គ្រឿង។

តួ​លេខ​នៃ​ត្រីមាស​ទី ៤ ជា​ហេតុផល​ធ្វើ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​បំផុត ដល់ទៅ ១៤ ភាគរយ​ធៀប​នឹង​ពេល​ដដែល​កាល​ពី​ឆ្នាំ​ទៅ។ តំណែង​លេខ ១ យក​បាន​ដោយ​ក្រុមហ៊ុន Huawei ស្ថិត​ក្នុង​ត្រីមាស​ចុង​ក្រោយ​ខ្លួន​លក់​បាន ២៤ លាន​គ្រឿង ឈរ​លើ Oppo មាន ១៩ លាន​គ្រឿង តាម​ដោយ VIVO មាន ១៧ លាន​គ្រឿង និង​លេខ ៤ ធ្លាក់​លើ​ក្រុមហ៊ុន​អាមេរិក Apple។​

ក្រុមហ៊ុន ២ ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​គឺ Meizu និង Gionee ដោយ​ឆ្នាំ ២០១៨ ក៏​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​អាច​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង ស្រប​ពេល Lenovo និង ZTE បាន​បង្វែរ​មក​ក្រឡុក​ទីផ្សារ​ក្នុង​ស្រុក ផ្សំ​គោលបំណង​ឆ្មក់​យក​តំណែង Top 5។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់