- 2018-01-16 04:39:53
- ព័ត៌មាន
ផលិតផលចម្លងតាម Apple បង្ហាញខ្លួនព្រោងព្រាតនៅកម្មវិធី CES ឆ្នាំ ២០១៨
- 2018-01-16 04:39:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតផលចម្លងតាម Apple បង្ហាញខ្លួនព្រោងព្រាតនៅកម្មវិធី CES ឆ្នាំ ២០១៨
ចន្លោះមិនឃើញ
CES ជាកម្មវិធីបច្ចេកវិទ្យាដ៏ធំមួយប្រចាំឆ្នាំ ជាកម្មវិធីដែលក្រុមហ៊ុនល្បីៗជាច្រើនបង្ហាញផលិតផលថ្មីៗរបស់ខ្លួនដល់សាធារណជន។ ក្រៅពីផលិតផលម៉ាកល្បី កម្មវិធី CES ក៏មានវត្តមានផលិតផលចម្លងម៉ូដក្រុមហ៊ុនដទៃជាច្រើនដែរ។ ជាក់ស្ដែងខាងក្រោមនេះជាផលិតផលចម្លងម៉ូដតាមផលិតផល Apple ដែលបង្ហាញខ្លួនក្នុងកម្មវិធី CES ៖
ចម្លងតាម HomePod
អ្នកគាំទ្រ Apple មិនតិចទេរង់ចាំវត្តមានផលិតផល HomePod ចេញលក់ ប៉ុន្តែក្នុងកម្មវិធី CES ឆ្នាំនេះមានក្រុមហ៊ុនជាច្រើនបង្ហាញចេញឧបករណ៍បំពងសំឡេងវៃឆ្លាតដែលមានរូបរាងដូច HomePod របស់ Apple។ ឧបករណ៍ទាំងនោះថែមមានប៊ូតុងបញ្ជា Siri ដូចនឹង HomePod ទៀតផង ប៉ុន្តែគ្រាន់តែជាប៊ូតុងបំភ័ន្តភ្នែក មិនអាចប្រើការបាននោះទេ។
ចម្លងតាមកាស AirPods
ឧបករណ៍នេះមានឈ្មោះថា BH1 Bluetooth Sports Headphones ដែលមានរូបរាងស្រដៀងនឹង AirPods របស់ Apple ប៉ុន្តែមិនអាច Touch ដើម្បីដំណើរការមុខងារ Siri បាននោះទេ។
ចម្លងតាម AirPower
AirPower បង្ហាញខ្លួនជាមួយនឹង iPhone 8/8 Plus និង iPhone X ដែលជាដំណោះស្រាយសម្រាប់ការសាកថ្មលើ iPhone ជំនាន់ថ្មី និងអាចសាក Apple Watch បានទៀតផង។ ត្បិតថា AirPower មិនទាន់ចេញលក់ ប៉ុន្តែអតិថិជនអាចសាកល្បងប្រើផលិតផលក្លែងក្លាយដែលបង្ហាញខ្លួនក្នុងកម្មវិធី CES បាន។
ចម្លងតាម Apple Watch
នេះមិនមែនជាលើកទីមួយទេដែល Apple Watch ត្រូវគេចម្លងរូបរាងតាមនោះ។ ប៉ុន្តែក្នុងកម្មវិធី CES ក្រុមហ៊ុនដែលពូកែខាងចម្លងបានបង្ហាញចេញនាឡិកាឆ្លាតវៃដែលមានរូបរាងដូចគ្នានឹង Apple Watch ស្ទើរទាំងស្រុង។ យ៉ាងណាក្ដីវាមិនមានកម្មវិធីសម្បូរបែបដូចជាផលិតផលពិតនោះទេ។
ប៊ូតុង Home សម្រាប់ iPhone X
នេះមិនមែនជាផលិតផលដែលផលិតដោយចម្លងតាមរូបរាងផលិតផល Apple នោះទេ។ ផ្ទុយទៅវិញវាជាការច្នៃប្រឌិតដែលកើតចេញឡើងក្រោយពី Apple បានដកប៊ូតុង Home ចេញពី iPhone X។ ឧបករណ៍នេះក្រៅពីមានប៊ូតុង Home ដែលមានទ្រនាប់ស្កេនម្រាមដៃ ក៏មានបំពាក់នូវរន្ធកាស 3.5mm និងរន្ធ Lightning ដែលអាចឲ្យអ្នកប្រើប្រាស់ស្ដាប់ចម្រៀង និងសាកថ្មក្នុងពេលតែមួយបាន៕