- 2018-01-16 01:43:19
- ព័ត៌មាន
LG ត្រៀមថ្ពក់លុយធំពី Apple មិនឲ្យ Samsung កើបស៊ីតែឯង
- 2018-01-16 01:43:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
LG ត្រៀមថ្ពក់លុយធំពី Apple មិនឲ្យ Samsung កើបស៊ីតែឯង
ចន្លោះមិនឃើញ
កន្លងទៅក្រុមហ៊ុនទទួលផ្គត់ផ្គង់អេក្រង់លើ iPhone X ឲ្យ Apple ដែលគេស្គាល់ជាក្រុមហ៊ុនយក្ស SAMSUNG បានទទួលប្រាក់ចំណេញជាច្រើនអនេក។ ផ្អែកតាមរបាយការណ៍ក្រៅស្រុកនៅឆ្នាំ ២០១៨ សម្រាប់ម៉ូដែល iPhone X Plus ក្រៅពី SAMSUNG ក៏នៅមានភាគីទី ២ ក្រុមហ៊ុន LG បានប្រជែងយកឈ្នះ ក្រុមហ៊ុន Sharp ក្នុងការចុះកុងត្រាផ្គត់ផ្គង់អេក្រង់ OLED ទំហំ ៦.៥ អ៊ីញ។
ស្ថិតក្នុងផែនការផ្គត់ផ្គង់ប្រមាណ ១៥ លានបន្ទះពិតណាស់នឹងធ្វើឲ្យ LG អាចរកចំណេញចូលក្រុមហ៊ុនរាប់លានដុល្លារ ប៉ុន្តែក៏នៅមានការប្រជែងមួយផ្សេងទៀតរវាង Sharp និង JDI ដើម្បីក្លាយជាភាគទី ៣ ផលិតអេក្រង់ OLED សុទ្ធ។ ត្រង់ចំណុចនេះហើយ ទើបមានចចាមអារ៉ាមលេចលឺទំនងជាក្រុមហ៊ុនរបស់លោក Tim Cook បញ្ចប់ជីវិតអេក្រង់ LCD ត្រឹមម៉ូដែល iPhone 8 និង 8 Plus។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: