- 2018-01-15 00:21:00
- ព័ត៌មាន
ស្មាតហ្វូន Huawei ជំនាន់ក្រោយ នឹងមានកាមេរ៉ាមិនចាញ់ពពួក DSLR
- 2018-01-15 00:21:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាតហ្វូន Huawei ជំនាន់ក្រោយ នឹងមានកាមេរ៉ាមិនចាញ់ពពួក DSLR
ចន្លោះមិនឃើញ
មិនមានអ្វីប្លែកនោះទេសម្រាប់ក្រុមហ៊ុន Huawei នាដើមឆ្នាំ ២០១៨ នេះ ដោយក្នុងពិព័រណ៍ CES ទើបតែបានបញ្ចប់នៅសហរដ្ឋអាមេរិក ក្រុមហ៊ុនយក្សប្រទេសចិនបានត្រឹមបង្ហាញស្មាតហ្វូន Mate 10 Pro តែប៉ុណ្ណោះ។
ថ្លែងក្នុងកិច្ចបញ្ចប់កម្មវិធី នាយកប្រតិបត្តិផ្នែកផលិតផលលោក Richard Yu បានបង្ហាញពីគោលបំណងនិងតម្រូវការនៃការដាក់លក់ស្មាតហ្វូន តាមរយៈក្រុមហ៊ុនបណ្ដាញសេវាទូរសព្ទនៅទឹកដីអាមេរិក ក៏ដូចជាការប្រកួតប្រជែងជាមួយក្រុមហ៊ុនក្នុងស្រុកដូចជា Apple។
អំឡុងកិច្ចសម្ភាសន៍លោក Yu ក៏បានថ្លែងថាក្រុមហ៊ុនខ្លួននឹងប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ាថ្មី អមជាមួយបច្ចេកវិទ្យា AI ក្នុងការផ្តល់ទៅឲ្យស្មាតហ្វូនជំនាន់ក្រោយ ជាពិសេសអតិថិជននឹងទទួលបានបទពិសោធន៍កាន់តែប្លែកពីពពួកកាមេរ៉ា DSLR ដូចជា Focal Lengths និងមុខងារ Zoom ដ៏អស្ចារ្យ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: