• 2018-01-10 02:51:12
  • ព័ត៌មាន

កុំ​ល​ជាមួយ​ម៉ូតូ UJET តម្លៃ​​អាច​ទិញ​បានរថយន្ត Prius មួយ​គ្រឿង

  • 2018-01-10 02:51:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ការ​ធ្វើ​ដំណើរ​លើ​ដង​វិថី​កាន់​តែ​មាន​ភាព​មមាញឹក​ក្នុង​ពិព័រណ៍ CES 2018 ក្រុមហ៊ុន Ujet បាន​ប្រកាស​ចេញ​នូវ​ប្រភេទ​ម៉ូតូ Scooter អគ្គិសនី ដែល​ថ្លៃ​ចន្លោះ​ ៨,៩០០ ទៅ ៩,៩០០ ដុល្លារ ​ផ្អែក​តាម​ប្រភេទ​អាគុយ។

មាន ២ ជម្រើស​បញ្ចូល​ភ្លើង​មួយ​ពេញ​ម្តង​អាច​ជិះ​បាន ៧០ គ.ម និង ១៥០ គ.ម ខណៈ​អាគុយ​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​កែប អាច​ដោះដូរ​បាន កាច់​ចេញ​ជា​ទម្រង់​វ៉ាលីស៍​អូស​ទៅ​សាក​បញ្ចូល​នៅ​ទីណា​ក៏​បាន។

តួ​ខ្លួន​នៃ​ម៉ូតូ​ទាំង​មូល​អាច​បត់​បាន​ងាយ​ស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ទៅ​ផ្លូវ​ឆ្ងាយ ហើយ​ភ្ជាប់​បញ្ជា​ជាមួយ​កម្មវិធី​នៃ​ប្រព័ន្ធ​ស្មាតហ្វូន iOS ឬ Android មិន​ថា​តែ​ការ​ Unlock ដោះ​ដំណើរការ​ម៉ាស៊ីន, ទទួល​ពី​ដំណឹង​ទីតាំង​ដែល​ត្រូវ​ចត បន្ថែម​នឹង​មុខងារ​ជា​ច្រើន​ទៀត។​

ទៀតសោត​កម្មវិធី​នោះ​ក៏​ផ្តល់​ឲ្យ​អ្នក​នឹង​នូវ​ទិន្នន័យ​ដំណើរការ​របស់​ម៉ូតូ​រួម​មាន​កម្រិត​ថាមពល​អាគុយ, ចម្ងាយ​ធ្វើ​ដំណើរ បន្ថែម​នឹង​ព័ត៌មាន​ទប់ស្កាត់​ការ​សាយភាយ​ឧស្ម័ន​ឌីអុកស៊ីត ក៏​ដូច​ជា​សេវាកម្ម​ថែទាំ​ដែល​នៅ​ជិត​អ្នក​បំផុត។

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ DigitalTrends ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់