• 2018-01-10 03:24:42
  • ផលិតផលថ្មី

VIVO ចេញ​ស្មាតហ្វូន​ថ្មី​ឡូយ​ជាង iPhone X ត្រៀម​ដាក់​បង្ហាញ​នៅ​ថ្ងៃ​ស្អែក

  • 2018-01-10 03:24:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​ការ​បញ្ជាក់​ផ្លូវការ​ តាម​រយៈ​ផ្ទាំង​រូបភាព​មួយ​សន្លឹក​ពី​ក្រុមហ៊ុន VIVO ជុំវិញ​ការ​ដាក់​បង្ហាញ​នូវ​ស្មាតហ្វូន​ជំនាន់​ថ្មី​មាន​ប្រើ​ មុខងារ​ស្កេន​ខ្ចៅ​ដៃ​បង្កប់​ក្រោម​អេក្រង់ ដែល​រំពឹង​នឹង​បង្ហាញ​ក្នុង​ពិព័រណ៍ CES 2018 នៅ​ថ្ងៃ​ស្អែកនេះ​។

ការ​រុករក​ថ្មី​នេះ​ ជា​ការ​ចាប់​ដៃ​សហការ​ជាមួយ​ក្រុមហ៊ុន Synaptics ក្នុង​ការ​បង្កើត​ជោគជ័យ​នូវ​ឈីប Clear ID FS9500 ទើប​បង្ហាញ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន។ មាន​កម្រាស់​សាច់​តួ ០,៦៩ ម.ម ដែល​គាំទ្រ​ជាមួយ​ពពួក​ស្មាតហ្វូន​អេក្រង់​មាត្រដ្ឋាន​ ១៨:៩ និង ២០:៩។​

ដំណើរការ​របស់​វា​ឆ្លង​កាត់​តាម​រយៈ CMOS Sensor ដ៏​តូច​មួយ​ដែល​បង្កប់​នៅ​ខាង​ក្រោម​អេក្រង់ AMOLED ហើយ​ត្រូវ​ឆ្លើយ​តប​ដោយ​ពន្លឺ​និង​ការ​អាន​នៃ​ទិន្នន័យ​របស់​ម្រាម​នីមួយៗ​ពី​អេក្រង់​មក​វិញ។ ប្រភព​ពី Synaptics ក៏​បញ្ជាក់​ដូច្នោះ​ថា​ ដំណើរការ​នៃ​បច្ចេកវិទ្យា​ថ្មី​នេះ ប្រើ​ពេល ០.៧ វិនាទី យឺត​ជាង​ការ​ស្កេន​ខ្ចៅ​ដៃ​ធម្មតា​ដែល​ប្រើ​ត្រឹម ០.២ វិនាទី ខណៈ​មុខងារ​ស្កេន​ផ្ទៃ​មុខ​ប្រើ​ដល់ ១.៤ វិនាទី​ឯ​ណោះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Gizchina ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់