- 2018-01-06 08:05:00
- ព័ត៌មាន
រូបចាក់ដោត តើជីវិតមនុស្សសព្វថ្ងៃរស់បានដោយរបស់ ៣ យ៉ាងនេះ?
- 2018-01-06 08:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបចាក់ដោត តើជីវិតមនុស្សសព្វថ្ងៃរស់បានដោយរបស់ ៣ យ៉ាងនេះ?
ចន្លោះមិនឃើញ
រូបភាពមួយសន្លឹកដែលបានបង្ហោះដោយគេហទំព័របច្ចេកវិទ្យា Beeboom ថ្មីៗនេះមានការចែកចាយនិងជជែកវែកញែកតគ្នាពេញបណ្ដាញសង្គម Facebook។
ដូចអ្នកទាំងអស់គ្នាបានឃើញអីចឹង រូបមួយសន្លឹកនេះមានដាក់រូប Social media ចំនួន ៣ គឺ Facebook, Instagram និង What Apps ហើយសរសេរពីខាងក្នុងថា វដ្ដជីវិតរបស់មនុស្ស(Cycle Of Life) ដែលមានន័យថា ជីវិតមនុស្សសព្វថ្ងៃរស់បានដោយរបស់ ៣ យ៉ាងនេះ?
រូបដែលកំពុងអង្រួញចិត្តអ្នកលេងអ៊ីនធើណិតមួយសន្លឹក ត្រូវបានអ្នកខ្លះយល់ស្រប ថាពិតជាបែបនេះមែន ដោយឡែកអ្នកខ្លះបានសរសេរជាយោបល់លេងសើច នៅមានច្រើនទៀតដូចជា Snapchat, Twitter និង Line អីទៀតជាដើម។
បើយោងតាមរបាយការណ៍ដែលបានចេញ Facebook បានឲ្យដឹងថា កំណើនអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះទូទាំងពិភពលោកឡើងដល់ទៅ ២.០៧ ប៊ីលានក្នុងឆ្នាំ ២០១៧ និងបន្តកើនឡើងជារៀងរាល់ថ្ងៃ។ ចំណែកឯInstagram កាលដំណាច់ឆ្នាំ ២០១៧ មានអ្នកប្រើដល់ ៨០០ លានគណនីបន្តកើនឡើងជារៀងរាល់ថ្ងៃ រីឯ What Apps កើនឡើងដល់ ១.៣ ប៊ីលានចាប់ពីពាក់កណ្ដាលឆ្នាំ ២០១៧ នឹងបន្តកើនឡើងនៅចុងឆ្នាំ។
ទាំងនេះបញ្ជាក់ថា ជីវិតមនុស្សសព្វថ្ងៃពិតជាប្រាស្រ័យទាក់ទងគ្នាតាមរបស់ ៣ យ៉ាងប្រាកដណាស់ ប៉ុន្តែបើចោទសំណួរថា រស់បានទេដោយគ្មានរបស់ ៣ យ៉ាងនេះ? ចម្លើយគឺថា បាន។ គ្រាន់តែពេលខ្លះមានអារម្មណ៍ថា ដូចខ្វះអ្វីម្យ៉ាង ឬខ្វះព័ត៌មាន មិនទទួលបានព័ត៌មានថ្មីៗដូចអ្នកប្រើរបស់ទាំងបីខាងលើនោះ៕