- 2017-12-31 04:15:45
- ព័ត៌មាន
មិនធម្មតា មហាវិថីថាមពលព្រះអាទិត្យចិនតេស្តជោគជ័យ គ្រោងសាកចូលឡាន
- 2017-12-31 04:15:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា មហាវិថីថាមពលព្រះអាទិត្យចិនតេស្តជោគជ័យ គ្រោងសាកចូលឡាន
ចន្លោះមិនឃើញ
ប្រទេសចិនបានធ្វើតេស្តជោគជ័យសម្រាប់មហាវិថីថាមពលព្រះអាទិត្យលើកដំបូងរបស់ខ្លួនដែលបានបើកចម្ងាយ១គីឡូម៉ែត្រលើផ្លូវដែលមានចរាចរណ៍ច្រើនសម្រាប់គម្រោងបញ្ចូលថាមពលទៅរថយន្តអេឡិចត្រូនិក។
មហាវិថីថាមពលព្រះអាទិត្យដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនដឹកជញ្ជូន Qilu Transportation ត្រូវបានបើកកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុង Jinan ខេត្ត Shandong បន្ទាប់ពីគម្រោងត្រូវបានប្រើពេលអភិវឌ្ឍ១ឆ្នាំ។ ក្រុមអ្នកអភិវឌ្ឍបាននិយាយថា នេះជាផែនការជោគជ័យដ៏ធំបំផុតក្នុងវិស័យនេះ។
មហាវិថីថាមពលព្រះអាទិត្យត្រូវបានធ្វើឡើងដោយស្រទាបមួយដែលដាក់នៅផ្នែកខាងក្រោមផ្លូវដែលមានប៉េតង់ស្តើងៗនៅពីលើ។ វាមានប្រវែង៥៨៧៤ម៉ែត្រការ៉េដែលត្រូវបានតម្លើងដោយមានកម្លាំងផ្តល់ថាមពលបានប្រហែលជា៨០០គីឡូវ៉ាត់នេះ។ នេះបើតាមការឲ្យដឹងពីក្រុមអ្នកអភិវឌ្ឍ។
អគ្គិសនីត្រូវបានផលិតឡើងដោយផ្នែកធ្វើតេស្តសាកល្បងនឹងត្រូវប្រើប្រាស់សម្រាប់អំពូលភ្លើងបំភ្លឺលើដងផ្លូវជាដើម។
ទស្សនាវិដេអូធ្វើតេស្តជោគជ័យ
នាពេលអនាគត គម្រោងនេះត្រូវបានគេរំពឹងថា នឹងប្រើដោយ wireless សម្រាប់សាកកម្លាំងដល់រថយន្តអេឡិចត្រូនិក រំលាយព្រិលទឹកកក និងផ្តល់ការភ្ជាប់អ៊ីនធើណេត ព្រមទាំងប្រើប្រាស់សម្រាប់សេវាភ្ជាប់ឧបករណ៍ផ្សេងៗថែមទៀត។
គម្រោងនេះត្រូវបានគេលើកឡើងថា ប្រើប្រាស់ទឹកប្រាក់ប្រមាណជាង៥លានផោនសម្រាប់ចម្ងាយត្រឹមតែ១គីឡូម៉ែត្រ។ យ៉ាងណា គេមិនបង្ហាញលំអិតពីគម្រោងចំណាយឡើយ៕