• 2017-11-25 04:32:50
  • គន្លឹះ

ធាតុផ្សំ​សំខាន់​ លើ​ប្រព័ន្ធ​ដំណើរការ​ម៉ាស៊ីន​រថយន្ត​

  • 2017-11-25 04:32:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​អាច​​ដំណើរ​ការ​ទៅ​មុខ​បាន ត្រូវ​មាន​ធាតុ​ផ្សំជា​ច្រើន​។

លោក​គ្រូ ពិន ចាន់ធូ ជា​គ្រូ​បង្រៀន​ផ្នែក​គ្រឿង​ម៉ាស៊ីន​រថយន្ត​នៅ​សាលា​បង្រៀន បច្ចេកទេស​រថយន្ត JVC បាន​ប្រាប់ Sabay ថា ម៉ាស៊ីន​ដើរ​តួ​យ៉ាង​សំខាន់​ នៃ​ប្រព័ន្ធ​ដំណើរការ​រថយន្ត​។ នៅ​ពេល​ម៉ាស៊ីន​រថយន្ត​ចាប់​ផ្ដើម​បញ្ឆេះ​ និង​ធ្វើ​ការ​បញ្ចូល​លេខ​ វា​​នឹង​ធ្វើ​ចលនា​ប្រទាក់​ទៅ​កង់​រថយន្ត​ ដើម្បីឲ្យ​រថយន្ត​​អាច​បើកទៅ​មុខ​។

លោក​ថា ក្នុង​តួ​ម៉ាស៊ីន​ ត្រូវ​មាន​ប្រព័ន្ធ​រួម​ផ្សំ​ជាច្រើន​ដើម្បី​​​រថយន្ត​ដំណើរការ​​ទៅ​ស្រួល​។ ប្រព័ន្ធ​រួម​ផ្សំដែល​លោក​ចង់​និយាយ​នោះ​គឺ​មាន ៧

  • ប្រព័ន្ធ​ប្រេង​ឥន្ធនៈ៖ សម្រាប់​ផ្គត់​ផ្គង់​ទៅ​ឲ្យ​ម៉ាស៊ីន​បញ្ឆះ​ ដំណើរ​ការ​ទៅ​មុខ​
  • ប្រព័ន្ធ​ទឹក៖ ដើរ​តួយ៉ាង​សំខាន់​ដើម្បី​រក្សា​កម្ដៅ​ម៉ាស៊ីន​រថយន្ត​ កុំឲ្យ​ឡើង​កម្ដៅខ្លាំង​
  • ប្រព័ន្ធ​ប្រេង​រំអិល៖ ជា​ផ្នែក​មួយ​ដែល​ជួយ​ឲ្យ​រថយន្ត​ធ្វើ​ចលនា​បាន​ល្អ​ កាត់​បន្ថយ​ការ​កកិត
  • ប្រព័ន្ធ​អគ្គិសនី (ដេម៉ារ័រ)៖ ចាំ​បាច់​បំផុត​សម្រាប់​ធ្វើ​ការ​ចាប់​ផ្ដើម​ដេរ​បញ្ឆេះ​ម៉ាស៊ីន​ ឲ្យ​ដំណើរ​ការ​លើក​ដំបូង
  • ប្រព័ន្ធ​សាក់៖ មាន​ដូច​ជា​ឌីណាម៉ូ​សម្រាប់​ផ្ដល់​ថាមពល​ទៅ​ឲ្យ​អាគុយ និង​ធ្វើ​ការ​ផ្គត់ផ្គង់​ភ្លើង​ទៅ​ឲ្យ​ម៉ាស៊ីន​និង​តួ​រថយន្ត
  • ប្រព័ន្ធ​ផ្លូវ​ឧស្ម័ន​ចេញចូល៖ មាន​តួនាទី​បឺត​ខ្យល់​ចូល​ និង​បញ្ចេញ​ឧស្ម័ន​ដែល​កើត​ចេញ​ពី​ចំហេះ​រថយន្ត​មក​បរិយាកាស​- ខាង​ក្រៅ
  • ប្រព័ន្ធ​បង្កាត់​ភ្លើង៖ សម្រាប់​ម៉ាស៊ីន​សាំង​បង្កើត​ចំហេះ​ ដែល​នៅ​ចន្លោះ​ប៊ូស៊ី​ដើម្បី​ដុត​បញ្ឆេះ​ល្បាយ​ ឧស្ម័ន​​ដែល​​បាន​បឺត​ចូល ចំណែក​ម៉ាស៊ីន​ម៉ាស៊ូត​វិញ​គេ​ហៅថា​កម្ដៅ​ស្អំ​សម្រាប់​កម្ដៅ​ឧស្ម័ន​ដែល​បាន​បឺត​បញ្ចូល​ដើម្បី​ឲ្យ​ងាយ​ស្រួល​ដេរ​បញ្ឆេះ។​

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី

មតិយោបល់