- 2017-10-02 02:44:48
- ប្រវត្តិបច្ចេកវិទ្យា
មកដឹងប្រវត្តិខ្លះៗរបស់ Toyota ដែលជាមេក្រុមហ៊ុនជាង ៥០០ ជុំវិញពិភពលោក
- 2017-10-02 02:44:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងប្រវត្តិខ្លះៗរបស់ Toyota ដែលជាមេក្រុមហ៊ុនជាង ៥០០ ជុំវិញពិភពលោក
ចន្លោះមិនឃើញ
Toyota Motor Corporation ជាក្រុមហ៊ុនផលិតយានយន្តពហុជាតិរបស់ជប៉ុនដែលមានការិយាល័យកណ្ដាលក្នុងទីក្រុង Toyota ខេត្ត Aichi ប្រទេសជប៉ុន។ នៅខែមីនាឆ្នាំ ២០១៤ ក្រុមហ៊ុន Toyota មានបុគ្គលិក ៣៣៨,៨៧៥ នាក់ទូទាំងពិភពលោក ហើយនៅខែតុលា ឆ្នាំ ២០១៦ បានជាក្រុមហ៊ុនធំបំផុតទី ៩ ក្នុងពិភពលោកដោយគិតពីប្រាក់ចំណូល។ ត្រឹមឆ្នាំ ២០១៦ ក្រុមហ៊ុន Toyota ជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតលើពិភពលោក។ Toyota ជាក្រុមហ៊ុនផលិតរថយន្តទីមួយរបស់ពិភពលោក ក្នុងការផលិតរថយន្តច្រើនជាង ១០ លានគ្រឿង ក្នុងមួយឆ្នាំ ដែលសម្រេចបានតាំងពីឆ្នាំ ២០១២ មក ដែលក៏មានរបាយការណ៍ពីការផលិតរថយន្ត ២០០ លានគ្រឿង ផងដែរ។ ត្រឹមខែកក្កដា ឆ្នាំ ២០១៤ Toyota ជាក្រុមហ៊ុនធំជាងគេដែលបានចុះបញ្ជីក្នុងទីផ្សារមូលបត្រប្រទេសជប៉ុន។
Toyota ក៏ជាក្រុមហ៊ុនឈានមុខគេក្នុងការលក់រថយន្តអេឡិចត្រូនិកកូនកាត់ (Toyota Prius) ហើយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗផ្សេងទៀត ក្នុងការលើកទឹកចិត្តឲ្យមានទីផ្សាររថយន្តកូនកាត់នៅទូទាំងពិភពលោក។ ការលក់នៅទូទាំងពិភពលោករបស់ក្រុមហ៊ុន Toyota មានការកើនឡើងជាលំដាប់ ហើយរថយន្តអ្នកដំណើរម៉ូដែលកូនកាត់ Lexus សម្រេចបានដល់ ១០ លានគ្រឿង** ក្នុងខែមករា ឆ្នាំ ២០១៧។ ត្រកូល Prius ជារថយន្តកូនកាត់ដែលមានការលក់ដល់ ៦ លានគ្រឿងទូទាំងពិភពលោកត្រឹមខែមករា ឆ្នាំ ២០១៧។
ក្រុមហ៊ុនត្រូវបានបង្កើតឡើងដោយលោក Kiichiro Toyoda ក្នុងឆ្នាំ ១៩៣៧ ដែលផ្ដាច់ចេញពីក្រុមហ៊ុនឧស្សាហកម្ម Toyota របស់ឪពុកលោកដើម្បីបង្កើតរថយន្ត។ បីឆ្នាំមុនក្នុងឆ្នាំ ១៩៣៤ ខណៈនៅតែជានាយកដ្ឋាននៃឧស្សាហកម្ម Toyota ក្រុមហ៊ុនបានបង្កើតផលិតផលដំបូងរបស់ខ្លួនគឺ ម៉ាស៊ីនប្រភេទ A និងរថយន្តអ្នកដំណើរដំបូង ក្នុងឆ្នាំ ១៩៣៦ ដែលជា Toyota AA។ ក្រុមហ៊ុន Toyota Motor Corporation ផលិតរថយន្តក្រោមម៉ាកចំនួន ៥ រួមមាន Toyota brand, Hino, Lexus, Ranz, និង Daihatsu។ ក្រុមហ៊ុននេះក៏មានភាគហ៊ុន ១៦,៦៦% ក្នុងក្រុមហ៊ុន Subaru Corporation, ៥,៩% ក្នុងក្រុមហ៊ុន Isuzu ក៏ដូចជា ក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នាចំនួនពីរក្នុងប្រទេសចិន (GAC Toyota និង Sichuan FAW Toyota Motor), មួយក្នុងប្រទេសឥណ្ឌា (Toyota Kirloskar), មួយក្នុងសាធារណរដ្ឋឆេក (TPCA), រួមជាមួយនឹងបណ្ដាលក្រុមហ៊ុនលក្ខណៈ Nonautomotive មួយចំនួនទៀត។ TMC ជាផ្នែកមួយនៃ Toyota Group ដែលជាក្រុមហ៊ុនធំបំផុតនៅលើពិភពលោក។
អភិបាលកិច្ចសាជីវកម្ម
ក្រុមហ៊ុន Toyota មានការិយាល័យកណ្ដាលក្នុងទីក្រុង Toyota ខេត្ត Aichi។ ការិយាល័យកណ្ដាលសំខាន់នៃក្រុមហ៊ុន Toyota មានទីតាំងក្នុងអគារជាន់ទី ៤ នៅ Toyota។ ត្រឹមឆ្នាំ ២០០៦ ការិយាល័យកណ្ដាលមានស្លាកសញ្ញា Toyota "Toyopet" និងពាក្យ "Toyota Motor"។ មជ្ឈមណ្ឌលបច្ចេកវិទ្យា Toyota នៅអាគារជាន់ទី ១៤ និង រោងចក្រ Honsha។ រោងចក្រទី ២ របស់ក្រុមហ៊ុន Toyota ចូលរួមការផលិតធំៗ និងមានឈ្មោះពីមុនថារោងចក្រ Koromo ដែលនៅជិតគ្នានឹងរោងចក្រមួយផ្សេងទៀតក្នុងទីតាំងមួយក្បែរនឹងការិយាល័យកណ្ដាល។ លោក Vinod Jacod មកពីហិណ្ឌូបានពិពណ៌នាអាគារការិយាល័យកណ្ដាលសំខាន់ថាជា "Modest"។ ក្នុងឆ្នាំ ២០១៣ ប្រធានក្រុមហ៊ុនលោក Akio Toyoda បានរាយការណ៍ថាវាពិបាកក្នុងការរក្សាបុគ្គលិកបរទេសនៅការិយាល័យកណ្ដាលដោយសារកង្វះសេវាកម្មក្នុងទីក្រុង។
ការិយាល័យសម្រាប់ទីក្រុងតូក្យូ មានទីតាំងនៅ Bunkyo ។ ការិយាល័យសម្រាប់ Nagoya មានទីតាំងនៅ Nakamura-ku។ បន្ថែមពីលើការផលិតរថយន្ត ក្រុមហ៊ុន Toyota ក៏ផ្ដល់នូវសេវាកម្មហិរញ្ញវត្ថុតាមរយៈ Toyota Financial Services ហើយបង្កើតមនុស្សយន្តផងដែរ។
ប្រធានក្រុមហ៊ុន Toyota Motor៖
ក្នុងឆ្នាំ ១៩៨១ ក្រុមហ៊ុន Toyota Motor Co., Ltd. បានប្រកាសនូវគម្រោងរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន Toyota Motor Sales Co., Ltd។ តាំងពី ១៩៥០ ក្រុមហ៊ុនទាំងពីរនេះនៅដាច់ដោយឡែកពីគ្នា ដែលជាតម្រូវការជាមុនសម្រាប់ការស្ថាបនាឡើងវិញក្រោយសង្គ្រាមជប៉ុន។ លោក Shoichiro Toyoda បានដឹកនាំក្រុមហ៊ុន Toyota Motor Sales ក្នុងការរៀបចំសម្រាប់ការរួមបញ្ចូលគ្នាដែលបានកើតឡើងក្នុងឆ្នាំ ១៩៨២។ លោក Shoichiro បានទទួលជោគជ័យលើពូរបស់គាត់លោក Eiji ជាប្រធាននៃអង្គការរួមគ្នាដែលក្រោយមកប្រែជាឈ្មោះក្រុមហ៊ុន Toyota Motor Corporation។
ប្រធានក្រុមហ៊ុន Toyota Motor Corporation៖
ប្រធាន (អាចបោះឆ្នោតទម្លាក់ប្រធានផ្សេងទៀតបាន) ក្រុមហ៊ុន Toyota Motor Corporation៖
ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៣ ក្រុមហ៊ុន Toyota Motor Corp បានប្រកាសការតែងតាំងសមាជិកក្រុមប្រឹក្សាភិបាលខាងក្រៅ។ នេះជាលើកទីមួយសម្រាប់សាជីវកម្ម និងបានកើតឡើងបន្ទាប់ពីមានការយល់ព្រមពីភាគទុនិកទូទៅនៅកិច្ចប្រជុំមួយនៅថ្ងៃដដែល។ លើសពីនេះ អនុប្រធានលោក Takeshi Uchiyamada បានជំនួសតំណែងលោក Fujio Cho ជាប្រធាន ហើយក្រោយមកក្លាយជាប្រធានកិត្តិយស ខណៈលោក Toyoda នៅតែធ្វើជាប្រធាន។
ក្រុមហ៊ុន Toyota ត្រូវបានជួញដូរជាសាធារណៈនៅក្នុងទីក្រុងតូក្យូ, Osaka, Nagoya, Fukuoka, និង Sapporo មានការផ្លាស់ប្ដូរក្រោមលេខកូដក្រុមហ៊ុន TYO: 7203។ លើសពីនេះ ក្រុមហ៊ុន Toyota ត្រូវបានចុះបញ្ជីបរទេសលើទីផ្សារហ៊ុន ក្នុងទីក្រុង New York ដោយកូដជួញដូរ NYSE: TM និងទីផ្សារហ៊ុនក្នុងទីក្រុង London ដោយកូដជួញដូរ LSE: TYT។ ក្រុមហ៊ុន Toyota បានប្រកាសការជួញដូរជាសាធារណៈក្នុងប្រទេសជប៉ុន តាំងពីឆ្នាំ ១៩៤៩ ហើយនៅលើឆាកអន្តរជាតិតាំងពីឆ្នាំ ១៩៩៩។
បើតាមរបាយការណ៍ហិរញ្ញវត្ថុរួមរបស់ក្រុមហ៊ុន Toyota មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៥៤០ និងសាខាចំនួន ២២៦។
ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តធំបំផុតលើពិភពលោក ក្រុមហ៊ុន Toyota បានផលិតជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនូវរថយន្តច្រើនជាង ក្រុមហ៊ុន Ford ក្នុង ២០០៥ ហើយក្នុងឆ្នាំ ២០០៦ ច្រើនជាងក្រុមហ៊ុន General Motors ហើយជាក្រុមហ៊ុនផលិតរថយន្តធំបំផុតលើពិភពលោក រហូតដល់ឆ្នាំ ២០១៥ លើកលែងតែឆ្នាំ ២០១១ ពេលក្រុមហ៊ុន Toyota ដំណើរការឆ្នាំ ២០១១ ដោយមានរញ្ជួយដី និងរលកយក្សស៊ូណាមិ ហើយមានការធ្លាក់ចុះទៅចំណាត់ថ្នាក់លេខ ៣ ពីក្រោយក្រុមហ៊ុន General Motors និង Volkswagen Group៕
បន្ត...
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖