• 2017-03-21 01:31:18
  • ចំណេះដឹង

ហេតុ​ផល​គួរ​​ដំឡើង​កម្មវិធី Open Office ចោល Microsoft Word គ្មាន​អី​សង្ស័យ​ទៀត​ទេ

  • 2017-03-21 01:31:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុផល ៥ ដែល​អ្នក​គួរ​ប្រើ Open Office ជំនួស Microsoft Word

កម្មវិធី​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ និង​វេយ្យាករណ៍​ភាសាខ្មែរ ឬOpen Office ជា​កម្មវិធី​ដែល​ផ្ដល់​អត្ថ​ប្រយោជន៍​ជាច្រើន​ជំនួយ​ដល់​អ្នក​ធ្វើ​ការងារ​ការិយាល័យ អ្នក​និពន្ធ អ្នក​សារព័ត៌មាន ឬ​សម្រាប់​ការ​វាយ​អត្ថបទ​ទូទៅ​ជាដើម។ ថ្ងៃ​នេះ​ក្រុម​ការងារ Sabay សូម​លើក​យក​ហេតុផល ៥ យ៉ាង​ដែល​អ្នក​គួរ​ប្ដូរ​របៀប​ធ្វើការ​ជាមួយ Microsoft Word មក​ប្រើ Open Office ជំនួស​វិញ។

១ Open Office អាច​សរសេរ​បាន​ទាំង​អក្សរ​ខ្មែរ និង​អង់គ្លេស

កុំ​យល់​ច្រលំ​ណា! ចំណុច​នេះ​ចង់​សំដៅ​ដល់​មុខងារ​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ និង​វេយ្យាករណ៍​ វា​អាច​ត្រួត​ពិនិត្យ​បាន​ទាំង​ពីរ​ភាសា​ពេល​កំពុង​វាយ រីឯ​មុខងារ Zero-width Space ក៏​អាច​ប្រើ​បាន​ទាំង​អក្សរ​ខ្មែរ និង​អង់គ្លេស​ដែរ ខុស​ពី Microsoft Word ដែល​មាន​សម្រាប់​តែ​ភាសា​អង់គ្លេស។

២ Open Office អាច​ធ្វើ​អ្វី​បាន​ខ្លះ​លើស​ពី Microsoft Word ?

ក្រៅ​ពី​មុខងារ​ចម្បង​សម្រាប់​ការ​សរសេរ ឬ​វាយ​អត្ថបទ បង្កើត​តារាង ចាក់​ពណ៍​អក្សរ​ជាដើម។ Open Office នៅ​មាន​ចំណុច​ពិសេស​មួយ​ដែល​អ្នក​ទាំង​អស់​គ្នា​មិន​បាន​ចាប់​អារម្មណ៍​គឺ គ្រប់ File ដែល​ខុស​ពី​ប្រភេទdocx ក៏​អាច​បង្ហាញ​លើ​វា​បាន​ដែរ​ដូចជា File xls(Excel), ppt(Power Point), pdf(E-Book) អាច​បើក​បាន​ទាំង​អស់ គ្រាន់​តែ​ថា Interface មិន​ស្អាត​ដូច​នៅ​លើ File ដើម(Microsoft Office)។ លើស​នេះ​ទៀត អ្នក​អាច​សរសេរ​អត្ថបទ​ដោយ​មិន​បារម្ភ​រឿង​ខុស​អក្ខរាវិរុទ្ធ​នោះ​ទេ ហើយ​អាច​បម្លែង​ឯកសារ(Convert) ទៅ pdf ដោយ​ងាយ​មិន​ត្រូវការ​អឺនធើណិត​នោះ​ទេ ដែល​ខុស​ពី Word រាល​ពេល​ដែល​ចង់​បម្លែង​ទៅ Pdf ទាល់​តែ​មាន​អឺនធើណិត និង​ត្រូវ​ការ​តម្លើង​កម្មវិធី​ជំនួយ។

៣ Open Office ដោនឡូត​មិន​អស់​លុយ មិន​ត្រូវការ Lisence Open Office ជា​កម្មវិធី​សម្រាប់​ការ​សរសេរ​ដែល​អនុញ្ញាតិ្ត​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ដោនឡូត​យក​ទៅ​ប្រើ​ហ្វ្រីៗ​មិន​គិត​លុយ​ទេ។ ជាង​នេះ​ទៀត វា​មិន​ត្រូវការ License ឬ Crack Version នោះ​ទេ ដោនឡូត​ហើយ​ប្រើ​បាន​តែ​ម្ដង។

៤ របៀប​តម្លើង​ខុស​ពី Microsoft Word

និយាយ​ដល់​ចំណុច​នេះ អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​ត្រូវ​ការ​ជំនួយ​ហើយ ព្រោះ​របៀប​តម្លើង​សុាំញុំ​បន្តិច។ ដំបូង​ត្រូវ​មាន​កម្មវិធី​មួយ​ចំនួន​ដើម្បី​ឲ្យ​ការ​ប្រើ Open Office កាន់​តែ​ងាយ៖

១.ពុម្ព​អក្សរ​ខ្មែរ​យូនីកូដFonts Khmer Unicode(មិន​ចាំបាច់​ក៏​បាន) ២.ក្ដារ​វាយ​ខ្មែរ​យូនីកូដKhmer Unicode Keyboard(មិន​ចាំបាច់​ក៏​បាន) ៣.កម្មវិធីOpen OfficeឬLibreOffice ចុច​នៅ​ទីនេះ ៤.កម្មវិធី​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរKhmer Spelling Checker ចុច​នៅ​ទីនេះ ៥.កម្មវិធី​ត្រួតពិនិត្យ​វេយ្យាករណ៍​ខ្មែរKhmer Grammar Checker ចុច​នៅ​ទីនេះ ៦.កម្មវិធីjava run-time environment 1.7 or up ចុច​នៅ​ទីនេះ

អត្ថបទ៖ រក្សា

មតិយោបល់