• 2016-12-21 07:36:26
  • ប្រវត្តិបច្ចេកវិទ្យា

ស្ថាបនិកក្រុមហ៊ុន​ដ៏​ល្បី​ Yahoo មាន​កំណើត​មក​ពី​អាស៊ី

  • 2016-12-21 07:36:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនល្បីៗ​លើ​​ពិភព​លោក ភាគ​ច្រើន​បង្កើត​ឡើង​ដោយ​ជនជាតិ​ស្បែក​ស​ដូចជា​អាមេរិក និង​អឺរ៉ុប​​ និង​មិន​សូវ​មាន​ជន​ជាតិ​អាស៊ី​ស្បែក​លឿង​នោះ​ទេ។ ដោយ​ឡែក​ក្រុមហ៊ុន Yahoo ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​មាន​មូលដ្ឋាន​ធំ​នៅ​អាមេរិក ស្ថាបនិក​បង្កើត​ក្រុមហ៊ុន​យក្ស​នេះ​ជា​ជនជាតិ​អាមេរិក​តែ​មាន​ដើម​កំណើត​មក​ពី​​តំបន់​អាស៊ី។

Jerry Yang

ពាក់​វ៉ែនតា​ក្នុង​ទឹក​មុខ​ញញឹម​​ស្រស់​ស្រាយ​ លោក Jerry Yang ជា​ជនជាតិ​អាមេរិក ដែល​មាន​ដើម​កំណើត​កើត​នៅ​តៃវ៉ាន់។ លោក​កើត​នៅ​ថ្ងៃ​ទី៦ ខែ វិច្ឆិកា ឆ្នាំ​១៩៦៨។ បុរស​អាយុ ៤៤ឆ្នាំ​រូប​នេះ​គឺ​ជា​អ្នក​ជំនួញ ដែល​បាន​បង្កើត​ក្រុមហ៊ុន Yahooជាមួយ​ដៃគូ​ជា​សហ​ស្ថាបនិក​របស់​លោក​គឺ David Filoនៅ​​​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​១៩៩៥។

ជីវិត និង ការសិក្សា៖

Yang កើត​លើ​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ១៩៦៨។ ពេល​មាន​អាយុ ១០ឆ្នាំ​ លោក​បាន​ផ្លាស់​ទៅ​រស់​នៅ​ក្នុង​ទី​ក្រុង​​ San Jose រដ្ឋ California ជា​មួយ​ម្ដាយ និង​ប្អូន​ប្រុស​របស់​លោក។ នៅ​អាមេរិក​ដំបូង​ ​លោក​ចេះ​តែ​ពាក្យ​អង់គ្លេស​មួយ​ម៉ាត់​គត់​រហូត​ដល់​រយៈ​ពេល ៣ ឆ្នាំ​​ ទើប​ភាសា​អង់គ្លេស​របស់​លោក​អាច​​និយាយ​បាន​ស្ទាត់​ជំនាញ។

​លោក​បាន​បញ្ចប់​អនុវិទ្យាល័យ Sierranmont , ​វិទ្យាល័យ Piedmont Hills បន្ទាប់​មក​​រៀន​បរិញ្ញាបត្រ និង​អនុបណ្ឌិត​​ផ្នែក​វិស្វករ​អគ្គិសនី​នៃ​សាកលវិទ្យាល័យ Stanford។

ការងារ៖

ខណៈ​ពេល​រៀន​នៅ Stanford លោក Yang និង David Filo បាន​បង្កើត​គេហទំព័រ Internet មួយ​ឈ្មោះ Jerry and Dave’s Guide ក្នុង​ឆ្នាំ​១៩៩៤។ ក្រោយ​មក​​បាន​ដាក់​ឈ្មោះ Yahoo! ក្នុង​ឆ្នាំ​១៩៩៥ ​​ភាព​ល្បីល្បាញ​របស់​ Yahoo! ក៏​ចាប់​ផ្ដើម​​មាន​តាំង​ពី​ពេល​នោះ​មក។

តំណែង CEO របស់ Yahoo!

លោក Yang ​ធ្វើ​ជា​នាយក​ប្រតិបត្តិ (CEO) របស់ Yahoo! ក្នុង​ចន្លោះ​ខែ​មិថុនា ឆ្នាំ​២០០៧ ដល់​ខែ​មករា ឆ្នាំ​២០០៩ ប៉ុន្តែ​ត្រូវ​វិនិយោគិន​​ជា​ច្រើន​បាន​រិះគន់​យ៉ាង​ខ្លាំង​លើ​​ការ​មិន​បង្កើន​ប្រាក់​ចំណូល និង​តម្លៃ​ភាគហ៊ុន។ Yahoo! បាន​តែង​តាំង​លោក​ស្រី Carol Bartz ជា CEO ថ្មី​នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០០៩។ ប្រាំ​ថ្ងៃ​ក្រោយ​មក​លោក Yang បាន​ប្រកាស​​លាលែង​​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ ២០០៩។

Jerry Yang និង Jack Ma

បន្ទាប់​ពី​ចាកចេញ​ពី Yahoo លោក​ធ្វើ​ជា​អ្នក​ពិគ្រោះយោបល់​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្មីៗ តាម​រយៈ​ក្រុមហ៊ុន​របស់​លោក AME Cloud Ventures និង​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន Alibaba៕

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា

មតិយោបល់