- 2016-08-02 18:55:24
- ចំណេះដឹង
Adode Muse កម្មវិធីបង្កើតគេហទំព័រ ដោយមិនប្រើកូដ
- 2016-08-02 18:55:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Adode Muse កម្មវិធីបង្កើតគេហទំព័រ ដោយមិនប្រើកូដ
ចន្លោះមិនឃើញ
ការបង្កើត និងរចនាគេហទំព័រមិនអាចខ្វះបានទេនូវចំណេះផ្នែកសរសេរកូដ ប៉ុន្តែនៅពេលនេះទោះជាមិនស្គាល់ពីភាសាកូដ ក៏ប្រិយមិត្តអាចបង្កើតគេហទំព័រដ៏រស់រវើកប្រកបដោយភាពទាក់ទាញ ជាមួយកម្មវិធី Adobe Muse។
Adose Muse មាន Template ប្លែកៗសម្រាប់បង្កើតគេហទំព័រ ហើយអ្នកប្រើប្រាស់អាចធ្វើការកែប្រែនូវ Template ទាំងនោះតាមចិត្តចង់។ លើសពីនេះ Adobe Muse មានផ្ដល់នូវមុខងារគ្រប់ប្រភេទសម្រាប់គ្រប់គ្រងលើគេហទំព័រ ដូចជាមុខងារប៊ូតុង, Page Navigation, Plugin របស់បណ្ដាញសង្គម ជាដើម។
គេហទំព័រដែលបង្កើតក្នុង Adobe Muse អាច Hosting ផ្ទាល់ជាមួយ Domain របស់កម្មវិធី ហើយក៏អាច Hosting ជាមួយ Domain នានារបស់អ្នកបង្កើត។ អ្នកប្រើប្រាស់ក៏អាច Export ទិន្នន័យដែលបង្កើតគេហទំព័រនៅក្នុង Adode Muse ដែលមានដូចជា File Java, Java Script, HTML ជាដើម។ ប្រិយមិត្តអាចធ្វើការសាកល្បងប្រើកម្មវិធីនេះមិនគិតថ្លៃ រយៈពេល ៣០ថ្ងៃ។ ចុច ទីនេះ ដើម្បី ទាញយក Adobe Muse ៕
អានបន្ត ៖ Huawei បញ្ចេញ Honor Note 8 ដើម្បីកាត់មុខ Galaxy Note 7
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ adobe