• 2016-08-01 21:10:46
  • គន្លឹះ

​ធុញ​​នឹង​ការ​លុប​ History លើ​ Browser ទូរសព្ទ​​​និង​​​កុំព្យូទ័រ​ គួរ​ប្រើ​មុខងារ​នេះ

  • 2016-08-01 21:10:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លុប​ History ចេញ​ពី​ Browser ទូរសព្ទ​ ឬ​ កុំព្យូទ័រ​ជា​វិធី​សាស្ត្រ​ដ៏​ល្អ​មួយ​ដើម្បី​កុំ​ឲ្យ​​នរណា​ម្នាក់​​បាន​ដឹង​ថា​ អ្នក​បាន​បើក​វិបសាយ​អ្វី​ខ្លះ​នា​ពេល​កន្លង​មក។ ដោយ​ឡែក​ថ្ងៃ​នេះ​សូម​បង្ហាញ​វិធី​ងាយ​មួយ​ដែល​​​ក្រោយ​ពេល​ដឹង​ហើយ​ អ្នក​មិន​បាច់​ចំណាយ​ពេល​លើ​ការ​លុប​ History នៅ​រាល់​ពេល​បើក​វិបសាយ​ទៀត​នោះ​ទេ។

 

 

នៅ​លើ​ Browser ភាគ​ច្រើន​មិន​ថា​នៅ​លើ​កុំព្យូទ័រ​ ឬ​ ទូរសព្ទ​ គឺ​សុទ្ធ​តែ​មាន​មុខងារ​មួយ​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​បើក​វិបសាយ​ដោយ​មិន​ជាប់​ History ដែល​វិធី​ប្រើ​មាន​ដូច​ខាង​ក្រោម៖

 

@ លើ​ទូរសព្ទ​

 

* iOS ​​​​​​​​​​​​​​ ​​​ ​​​-បើក​កម្មវិធី​ Safari ឡើង​​រួច​ចុច​លើ​សញ្ញា​ខាង​ក្រោម​ ដែល​​នៅ​ផ្នែក​ខាង​ស្ដាំ

 

 

-បន្ទាប់​មក​ចុច​លើ​ពាក្យ​ថា​ "Private” រួច​ចុច​លើ​សញ្ញា​ "+” ដើម្បី​ចាប់​ផ្ដើម​ប្រតិបត្តិការ​របស់​អ្នក

 

 

*Android

 

-ចូល​ទៅ​កម្មវិធី​ Chrome រួច​ចុច​លើ​សញ្ញា​ត្រេ​បី​ នៅ​ផ្នែក​លើ​ខាង​ស្ដាំ

 

 

​ -បន្ទាប់​មក​ចុច​លើ​ពាក្យ​ "New Incognito Tab” នោះ​មុខងារ​បើក​វិបសាយ​ដោយ​សម្ងាត់​នឹង​បង្ហាញ​ឡើង

 

 

@ ​លើ​កុំព្យូទ័រ

 

* សម្រាប់​ Browser Chrome

 

-បើក​ Browser Chrome ឡើង​ រួច​ចុច​លើ​ Key Ctrl+Shift+N នោះ​ជា​ការ​ស្រេច

 

 

* សម្រាប់​ Browser Firefox

 

-បើក​ Browser Firefox ឡើង​ រួច​ចុច​លើ​ Key Ctrl+Shift+P នោះ​ជា​ការ​ស្រេច​​​​​

 

 

ចុច​អាន៖ គន្លឹះ​ស្រួលៗ ដើម្បី​ប្រើ​ Google Chrome ឲ្យ​ចំណេញ​ពេល

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង

ប្រភព៖ បរទេស

មតិយោបល់