• 2016-07-29 20:24:30
  • គន្លឹះ

របៀប​ដំឡើង​ក្ដារចុច​ លក្ខណៈ​ខ្មែរ ​​លើ​ទូរសព្ទ Android

  • 2016-07-29 20:24:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្ដារចុច​លក្ខណះ​ខ្មែរ(Khmerism Kyboard) ជាក្ដារចុច​ថ្មី​មួយ​ទៀត​ដែល​ព្យញ្ជនៈ និងស្រៈ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា ស្រួល​វាយ ស្រួល​ចំណាំ​ទីតាំង ពេល​នេះ​អាច​ទាញ​យក​បាន​ដោយ​ឥត​គិត​ថ្លៃ​នៅ​លើ​ទូរសព្ទ​ប្រភេទ Android ហើយ។

 

 

មុន​ដំឡើង​ ក្ដារចុច​​លក្ខណះ​ខ្មែរ​ ថ្មី​នេះ ដំបូងប្រិយមិត្ត​​ត្រូវ​​ចូល​ទៅ​ Play Store ដើម្បី​​ទាញ​យក​ដោយ​វាយ​ពាក្យ​ថា "Khmerism"។ បន្ទាប់​ពី​​បញ្ចប់​ការ​ទាញ​យក​ ត្រូវ​​បើក​កម្មវិធី​រួច​​ចុច​តាម​ការ​ណែនាំ​​ និង​កំណត់​យក Khmerism Cambodia ជំនួស​ឱ្យ​​ក្ដារចុច​ដើម(Google Keyboard) ​ជា​ការ​ស្រេច។

 

ក្ដារចុច​លក្ខណះ​ខ្មែរ(Khmerism Kyboard) ​នេះ​បង្កើត​ដោយ​លោក ភួយ លី​ហេង ​ដែល​ទទួល​ស្គាល់​ដោយ​ស្ថាបនិក​ខ្មែរ​យូនីកូដ ​ថា​ជា​ក្ដារចុច​ដែល​មាន​ស្ដង់ដារ​អាច​ទទួល​យក​បាន និង​ធ្លាប់​បាន​ដាក់​ប្រកួត​ប្រជែង​កម្មវិធី​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​កម្ពុជាប្រចាំ​ឆ្នាំ ២០១៦ (Cambodia ICT Award 2016) ​ក្នុង​ប្រភេទ​វិញ្ញាសារ​ការស្រាវជ្រាវ និង​​អភិវឌ្ឍន៍ ​ប៉ុន្តែ​មិន​បាន​ទទួល​​ជយលាភី​​៕

 

@វីដេអូ​បង្ហាញ​ពី​របៀប​ប្រើ​ក្ដារចុច​លក្ខណះ​ខ្មែរ៖

 

 

 

បញ្ជាក់៖ ក្ដារចុច​នេះ​នឹង​មាន​នៅ​លើ iOS នា​ពេល​ឆាប់ៗ​!

 

ចុច​អាន៖ លី​ហេង បង្កើត​ក្ដារចុច​លក្ខណៈ​ខ្មែរ ​ទទួល​ស្គាល់​​រហូត​ស្ថាបនិក​ខ្មែរ​យូនីកូដ

ចុច​អាន៖ Senate E-Library មាន​សៀវភៅ​ជាង ១ពាន់​ក្បាល​ចម្រុះ អាន​បាន​​ឥត​គិត​ថ្លៃ

 

អត្ថបទ៖ រក្សា

 

មតិយោបល់