• 2015-05-11 18:21:19
  • ព័ត៌មាន

VGA ជាប់​និង VGA ដាច់ ប្រយោជន៍​ប្រើប្រាស់​ខុស​គ្នា​ដាច់

  • 2015-05-11 18:21:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

VGA មាន​ន័យ​ថា Video Graphic Array ជា​ផ្នែក​មួយ​នៃ​កុំព្យូទ័រ​ដែល​ប្រើ​សម្រាប់​បង្ហាញ​រូបភាព​មក​លើ​អេក្រង់​របស់​កុំព្យូទ័រ។ VGA ចែក​ចេញ​ជា​ពីរ​ប្រភេទ​គឺ​ VGA ជាប់​ និង​ VGA​ ដាច់​ដែល​មាន​លក្ខណៈ​សម្បត្តិ​និង​ការ​ប្រើប្រាស់​ខុស​ពី​គ្នា​។ តើ​អ្វី​ជា​VGA​ ជាប់​ និង​ VGA​ ដាច់ មាន​ភាព​ខុស​គ្នា​ដូច​ម្ដេច​ខ្លះ​?

 

លោក​ លី​ សុខ​ប៉ង់​ អ្នក​ជំនាញ​គ្រឿង​បន្លាស់​កុំព្យូទ័រ​បាន​បក​ស្រាយ​ថា​ VGA ជាប់​គឺ​ជា​VGA ​​ ដែល​មក​​ស្រាប់​ជា​មួយ​នឹង ​Mother board​របស់​កុំព្យូទ័រ​។ ផ្ទុយ​ទៅ​វិញ​VGA​ដាច់​គឺ​ជា​ប្រភេទ​VGA​ដែល​ត្រូវ​បាន​គេ​បន្ថែម​ទៅ​លើ​Mother board ហើយ​វា​អាស្រ័យ​ទៅ​លើ​ប្រភេទ Mother boardផង​ដែរ​Mother board ខ្លះ​គឺ​មិន​អាច​បន្ថែម​VGA​បាន​ទេ​។​

 

លោក​បញ្ជាក់​ថា ចំណុច​ពិសេស​រវាង VGA ទាំង​ពីរ​ប្រភេទ​នេះ​ គឺ VGAដាច់​អាច​ធ្វើ​ការ​បញ្ជូន​រូប​ភាព​បាន​លឿន​ជាង​VGA ​ជាប់​។​​​​

 

លោក​បាន​បន្ត​ថា​ ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​ដោយ​គ្រាន់​តែ​ធ្វើ​ការ​វាយ​ឯកសារ​ឬ​លេង​អ៊ីនធឺណិត​ទេ​នោះ មិន​ចាំ​បាច់​ធ្វើ​ការ​បន្ថែម VGA ដាច់​នោះ​ទេ​​ព្រោះ​ត្រឹម​តែ VGAជាប់ កុំព្យូទ័រ​អាច​បង្ហាញ​រូប​ភាព​បាន​យ៉ាង​ល្អ​។ តែ​បើ​ការ​ប្រើ​ប្រាស់​ដែល​ទាក់ទង​ការ​ងារ​ធំៗ​ដូចជា​ត្រូវ​កាត់​ត​រូប​ភាព​ រឺ​ វីដេអូ​ និង​លេង​ហ្គេម​បែប​3D គួរ​តែ​ធ្វើ​ការ​បន្ថែម ​VGA ដាច់​មួយ​ទៀត​ដើម្បី​អាច​ធ្វើ​ការ​បាន​យ៉ាង​រលូន​គ្មាន​ភាព​រអាក់រអួល​។

 

បន្ទាប់​ពី​បាន​ធ្វើ​ការ​បកស្រាយ​រួច​ តើ​ប្រិយមិត្ត​នៅ​មាន​ចម្ងល់​អ្វី​ផ្សេង​ទៀត​ទាក់​ទង​នឹង​​VGA នេះ​?​ ​

បន្ត​អាន៖ មើល​ម៉េច​​ដឹង​ថា កុំព្យ័ទ័រ​ប្រើ VGA ដាច់​ឬ​ជាប់ទៅ?

 

អត្ថបទ​៖​ ហៃ​ សុខ​ហេង​​​​​​​​​​​

មតិយោបល់