- 2015-03-17 17:07:56
- គន្លឹះ
រូបប៉ុន្មានសន្លឹកនេះបញ្ជាក់ថា Galaxy S6 Edge ខ្លាំងជាង iPhone 6 Plus
- 2015-03-17 17:07:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបប៉ុន្មានសន្លឹកនេះបញ្ជាក់ថា Galaxy S6 Edge ខ្លាំងជាង iPhone 6 Plus
ចន្លោះមិនឃើញ
ក្រុមហ៊ុន Apple ធ្លាប់បានប្រកាសថា iPhone 6/6 Plus មានដែលមានទំហំកាមេរ៉ាក្រោយ 8MP អាចថតរូបភាព និងវីដេអូបានច្បាស់ជាង Smartphone ដទៃដាច់។ ចំណែកក្រុមហ៊ុន Samsung ឯនេះវិញក៏បានប្រកាសថា Galaxy S6 និង S6 Edge មានកាមេរ៉ាក្រោយ 16MP ពិតជាអាចថតរូបបានច្បាស់មានគុណភាពខ្ពស់ ជាពិសេសគឺការថតរូបនៅទីងងឹតបានភ្លឺច្បាស់ជាង Smartphone ដទៃរួមទាំង iPhone 6/6 Plus។
មកទល់ពេលនេះ នៅតែមានប្រិយមិត្តជាច្រើននៅមិនទាន់ជ្រះស្រឡះ ថាតើកាមេរ៉ា iPhone 6/6 Plus និង Galaxy S6/S6 Edge មួយណាមានគុណភាពល្អជាងមួយណានៅឡើយ។
ដើម្បីកាត់សេចក្តីពីគុណភាពកាមេរ៉ា iPhone ស៊េរីថ្មីទាំងពីរម៉ូដែល ជាមួយនឹង Galaxy S6/S6 Edge អ្នកជំនាញមួយរូបរបស់វិបសាយ Mobilsiden.dk ឈ្មោះ Niels de Boissezon បានយក iPhone 6 Plus និង GS6 Edge មកប្រជែងសមត្ថភាពកាមេរ៉ាគ្នា ដើម្បីរកឱ្យឃើញជើងខ្លាំង។
បើតាមការសរសេរបកស្រាយរបស់លោក Boissezon កាមេរ៉ារបស់ GS6 Edge ផ្ដល់គុណភាពរូបភាពនៅកន្លែងងងឹតបានច្បាស់មិនសូវព្រិលដូច iPhone 6 Plus នោះទេ។ កាមេរ៉ា GS6 Edge ច្បាស់ជាង iPhone 6 Plus ប៉ុណ្ណា មើលរូបថតខាងក្រោមទាំងអស់គ្នា៖
*បញ្ជាក់៖ រូបភាពថតដោយ iPhone 6 Plus នៅខាងលើ ហើយ GS6 Edge ខាងក្រោម។
អាន៖ Galaxy S6 និង iPhone 6 ស្អាតដូចគ្នាអ៊ីចឹង មួយណាស្ថិតក្នុងចិត្តប្រិយមិត្ត?
ប្រែសម្រួល៖ ប៉ែត ផាន់និត ប្រភព៖ sammobile, mobilsiden.dk