- 2024-06-04 02:41:32
- ព័ត៌មាន
មុនទិញឡានជិះ គួរដឹងពីតម្លៃពន្ធផ្លូវដែលត្រូវបង់ជារៀងរាល់ឆ្នាំ ខុសៗគ្នាទៅតាមទំហំស៊ីឡាំង និងឆ្នាំផលិត
- 2024-06-04 02:41:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនទិញឡានជិះ គួរដឹងពីតម្លៃពន្ធផ្លូវដែលត្រូវបង់ជារៀងរាល់ឆ្នាំ ខុសៗគ្នាទៅតាមទំហំស៊ីឡាំង និងឆ្នាំផលិត
ចន្លោះមិនឃើញ
យោងតាមប្រកាសលេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ បានឱ្យដឹងថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ គឺត្រូវធ្វើឡើងចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា នៃឆ្នាំនីមួយៗ ដើម្បីជាគុណប្រយោជន៍ដល់ថវិកាថ្នាក់ក្រោមជាតិ។
ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ គឺជាពន្ធប្រចាំឆ្នាំដែលអនុវត្តលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ដែលក្នុងនោះរួមមាន រថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកអ្នកដំណើរ រ៉ឺម៉កសណ្ដោង ជលយាន ឬជលយានយន្ត ទាំងផ្លូវទន្លេ និងសមុទ្រ។
ខាងក្រោមនេះ គឺជាការកំណត់ប្រាក់ពន្ធតាមទំហំស៊ីឡាំងរបស់រថយន្តទេសចរណ៍៖
១. រថយន្តដែលមានទំហំស៊ីឡាំងដល់ ១៥០០សេសេ
• ឆ្នាំផលិតដល់ ៥ឆ្នាំ ត្រូវបង់ពន្ធចំនួន ១៥ម៉ឺនរៀល
• ឆ្នាំផលិតលើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់ពន្ធចំនួន ១០ម៉ឺនរៀល
• ឆ្នាំផលិតលើសពី ១០ឆ្នាំ ត្រូវបង់ពន្ធចំនួន ៨ម៉ឺនរៀល។
២. រថយន្តដែលមានទំហំស៊ីឡាំងលើសពី ១៥០០សេសេ ដល់ ២ពាន់សេសេ
• ឆ្នាំផលិតដល់ ៥ឆ្នាំ ត្រូវបង់ពន្ធចំនួន ២០ម៉ឺនរៀល
• ឆ្នាំផលិតលើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់ពន្ធចំនួន ១៥ម៉ឺនរៀល
• ឆ្នាំផលិតលើសពី ១០ឆ្នាំ ត្រូវបង់ពន្ធចំនួន ១០ម៉ឺនរៀល។
៣. រថយន្តដែលមានទំហំស៊ីឡាំងលើសពី ២ពាន់សេសេ ដល់ ២៩០០សេសេ
• ឆ្នាំផលិតដល់ ៥ឆ្នាំ ត្រូវបង់ពន្ធចំនួន ៦០ម៉ឺនរៀល
• ឆ្នាំផលិតលើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់ពន្ធចំនួន ៤០ម៉ឺនរៀល
• ឆ្នាំផលិតលើសពី ១០ឆ្នាំ ត្រូវបង់ពន្ធចំនួន ២៥ម៉ឺនរៀល។
៤. រថយន្តដែលមានទំហំស៊ីឡាំងលើសពី ២៩០០សេសេ ដល់ ៤ពាន់សេស
• ឆ្នាំផលិតដល់ ៥ឆ្នាំ ត្រូវបង់ពន្ធចំនួន ១,៦លានរៀល
• ឆ្នាំផលិតលើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់ពន្ធចំនួន ១លានរៀល
• ឆ្នាំផលិតលើសពី ១០ឆ្នាំ ត្រូវបង់ពន្ធចំនួន ៦០ម៉ឺនរៀល។
៥. រថយន្តដែលមានទំហំស៊ីឡាំងលើសពី ៤ពាន់សេសេឡើងទៅ
• ឆ្នាំផលិតដល់ ៥ឆ្នាំ ត្រូវបង់ពន្ធចំនួន ២លានរៀល
• ឆ្នាំផលិតលើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់ពន្ធចំនួន ១,២លានរៀល
• ឆ្នាំផលិតលើសពី ១០ឆ្នាំ ត្រូវបង់ពន្ធចំនួន ៨០ម៉ឺនរៀល៕