• 2024-05-28 07:09:54
  • ព័ត៌មាន

មកដឹងពី​ប្រេនរថយន្តចំនួន១០ ដែល​ជឿជាក់បំផុត នៅអាមេរិក

  • 2024-05-28 07:09:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍ថ្មីមួយ​ពី Consumer Report បាន​បង្ហាញថា ប្រេន​រថយន្តដែលជឿជាក់​បំផុត​នៅអាមេរិក ក្នុងឆ្នាំ​២០២៣ គឺ​ជាប្រេន Lexus និង Toyota។

ទិន្នន័យ​នេះ គឺ​បាន​មកពីការ​ស្ទង់មតិ​លើ​រថយន្ត​ជាង ៣៣ម៉ឺនគ្រឿងម៉ូឌែលឆ្នាំ​២០០០ ដល់ ២០២៣ គ្របដណ្តប់​លើបញ្ហាផ្សេងៗគ្នាតូចធំ​ចំនួន២០ ដូចជា ម៉ាស៊ីន ប្រអប់លេខ និង​អាគុយសម្រាប់​រថយន្តអគ្គិសនីជាដើម។

Consumer Report ក៏បានរកឃើញ​ផងដែរថា អ្នកប្រើប្រាស់​មិនជឿជាក់លើ​រថយន្ត​អគ្គិសនីសុទ្ធ ដូចរថយន្តចំហេះក្នុងរបស់ពួកគេឡើយ។ ជាមួយគ្នានោះ បញ្ហា​ដែល​ត្រូវបានរកឃើញ​នៅលើ​រថយន្តអគ្គិសនី​មាន​ដូចជា ម៉ូទ័រ ប្រព័ន្ធសាកភ្លើង អាគុយអគ្គិសនី ដែលកើតឡើង​លើរថយន្ត F-150 Lightning, Mustang Mach-E, Genesis GV60, Subaru Solterra, Toyota bZ4X និង Volkswagen ID.4។

ខាងក្រោមនេះ គឺជាប្រេន​រថយន្តចំនួន១០ ដែល​អ្នកប្រើប្រាស់ជឿជាក់បំផុត​នៅសហរដ្ឋអាមេរិក៖

១. Lexus

២. Toyota

៣. Mini

៤. Acura

៥. Honda

៦. Subaru

៧. Mazda

៨. Porsche

៩. BMW

១០. Kia។

បន្ទាប់មក គឺ Hyundai លេខ១១ និង Tesla លេខ១៤៕

អត្ថបទ៖ សំភី

មតិយោបល់