- 2024-05-06 03:28:58
- គន្លឹះ
តើគួរជ្រើសរើសយករថយន្តភីកអាប់ ប្រើម៉ាស៊ីនម៉ាស៊ូត ឬប្រើម៉ាស៊ីនសាំង?
- 2024-05-06 03:28:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើគួរជ្រើសរើសយករថយន្តភីកអាប់ ប្រើម៉ាស៊ីនម៉ាស៊ូត ឬប្រើម៉ាស៊ីនសាំង?
ចន្លោះមិនឃើញ
នៅពេលអ្នកទិញ ឬចង់ទិញរថយន្តភីកអាប់មកប្រើប្រាស់ តើអ្នកធ្លាប់គិត និងពិបាកសម្រេចចិត្តទេ ថាតើគួរជ្រើសរើសយកម៉ាស៊ីនម៉ាស៊ូត ឬម៉ាស៊ីនសាំង? ជម្រើសម៉ាស៊ីនទាំង២នេះ សុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិរៀងខ្លួន ប៉ុន្តែយ៉ាងណាមិញ ក្នុងការប្រៀបធៀបខាងក្រោមនេះ នឹងបង្ហាញគន្លឹះគោលខ្លះៗ ដើម្បីជួយដល់ការសម្រេចចិត្តរបស់លោកអ្នក។
១. ម៉ាស៊ីនម៉ាស៊ូត
-រថយន្តភីកអាប់ដែលប្រើម៉ាស៊ីនម៉ាស៊ូត ផលិតបានកម្លាំងរមួលខ្លាំងជាងរថយន្តសាំង ជាពិសេសទោះបីជាវាដឹកធ្ងន់យ៉ាងណាក៏ដោយ ក៏មិនឱ្យធ្វើរថយន្តស្ទក់នោះដែរ ពោលគឺវាធន់ទៅនឹងការដឹក ការបើកផ្លូវឆ្ងាយ ឬឡើងភ្នំជាដើម។
-ម៉ាស៊ីនម៉ាស៊ូត គឺសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈជាងម៉ាស៊ីនសាំង។ បច្ចុប្បន្ននេះ តម្លៃប្រេងម៉ាស៊ូត ក៏ទាបជាងតម្លៃប្រេងសាំងផងដែរ។
-អាយុកាលប្រើប្រាស់របស់ម៉ាស៊ីនម៉ាស៊ូតដែលបំពាក់លើរថយន្តភីកអាប់ គឺបានយូរ ដោយសារគ្រឿងបង្គុំល្អៗបំផុតក្នុងម៉ាស៊ីន មិនងាយសឹករីករឹល។
២. ម៉ាស៊ីនសាំង
-រថយន្តភីកអាប់ប្រើម៉ាស៊ីនសាំង គឺមានសន្ទុះ និងមានកម្លាំងសេះធំជាងរថយន្តម៉ាស៊ីនម៉ាស៊ូត។
-ការថែទាំ និងជួសជុល របស់រថយន្តម៉ាស៊ីនសាំង គឺមានតម្លៃទាបជាង និងមិនសូវស្មុគស្មាញច្រើន ដូចម៉ាស៊ីនម៉ាស៊ូតនោះទេ។
-រថយន្តម៉ាស៊ីនសាំង មានសំឡេងស្ងាត់ជាង រថយន្តម៉ាស៊ីនម៉ាស៊ូត៕