- 2023-08-24 02:45:39
- គន្លឹះ
ធ្វើម៉េចទើបដឹងថា មួយណាជាប្រេងហ្ស៊ីន មួយណាក្លែងក្លាយ? តើប្រេងក្លែងក្លាយបង្កផលប៉ះពាល់អ្វីខ្លះម៉ាស៊ីនរថយន្ត?
- 2023-08-24 02:45:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើម៉េចទើបដឹងថា មួយណាជាប្រេងហ្ស៊ីន មួយណាក្លែងក្លាយ? តើប្រេងក្លែងក្លាយបង្កផលប៉ះពាល់អ្វីខ្លះម៉ាស៊ីនរថយន្ត?
ចន្លោះមិនឃើញ
បច្ចុប្បន្ននេះ ប្រេងម៉ាស៊ីនក្លែងក្លាយដែលបន្លំម៉ាកសញ្ញា ឬប្រេងដែលគ្មានប្រភពច្បាស់លាស់ បាននឹងកំពុងចរាចរយ៉ាងច្រើននៅក្នុងប្រទេស ហេតុនេះម្ចាស់រថយន្តមួយចំនួនអាចនឹងជួបករណីទិញប៉ះចំប្រេងក្លែងក្លាយនេះផងដែរ។
យ៉ាងណាក៏ដោយចុះ ប្រេងក្លែងក្លាយ និងប្រេងត្រឹមត្រូវតាមស្តង់ដារចេញពីក្រុមហ៊ុន គឺមានចំណុចខុសគ្នាជាច្រើន ដែលលោកអ្នកអាចសម្គាល់ដឹងដូចខាងក្រោមនេះ៖
តម្លៃ៖ ជាចំណុចដែលលោកអ្នកត្រូវគិតមុនគេបង្អស់ ប្រសិនបើប្រេងនោះមានតម្លៃទាបជាងទីផ្សារខ្លាំងពេក។ ឧទាហរណ៍ តម្លៃប្រេងម៉ាស៊ីន 5W-30 លើទីផ្សារខ្ទង់ពី ១២ ទៅ ១៥ដុល្លារក្នុង១លីត្រ ប៉ុន្តែប្រេងក្លែងក្លាយនឹងមានតម្លៃត្រឹមតែ ៧ ទៅ៩ ដុល្លារតែប៉ុណ្ណោះ។
រូបរាងប្រេងម៉ាស៊ីន៖ ប្រេងម៉ាស៊ីនជាទូទៅគឺស្អាតថ្លាឆ្វង់ និងមានពណ៌លឿងស្រាល ដែលត្រូវបានបន្សុទ្ធយ៉ាងត្រឹមត្រូវ។ ប៉ុន្តែប្រេងក្លែងក្លាយ អាចនឹងមានពណ៌ខ្មៅបន្តិច។
ក្លិន៖ ប្រេងម៉ាស៊ីនពុំមានក្លិនអ្វីគួរឱ្យកត់សម្គាល់ទេ ប៉ុន្តែបើប្រេងក្លែងក្លាយ អាចនឹងធុំក្លិនឆ្ងៀម។
កំហាប់៖ ប្រេងម៉ាស៊ីនក្លែងក្លាយ គឺខាប់ជាងប្រេងស្តង់ដាររបស់ក្រុមហ៊ុន។
ក្រោយពេលប្រេងក្លែងក្លាយត្រូវបានចាក់ចូលក្នុងម៉ាស៊ីនរថយន្តអ្នកហើយ គឺលោកអ្នកអាចកត់សម្គាល់បានចំនុចមួយចំនួនដូចខាងក្រោម៖
ម៉ាស៊ីនរាងលាន់ជាងមុន ដោយសារកំហាប់ខាប់ពេកពិបាកដល់ដល់រំអិលដល់គ្រឿងមេកានិច
ពិបាកបញ្ឆេះរថយន្តជាងមុន ជាពិសេសពេលក្នុងអាកាសធាតុត្រជាក់
ក្រោមរថយន្តអាចនឹងមានប្រេងស្រកចុះ ដោយសារការប្រើប្រាស់ប្រេងក្លែងក្លាយ អាចនាំដល់ការលេចជ្រាប
ធុំក្លិនឆ្ងៀមពេលកំពុងបើកបរ ព្រោះតែប្រេងក្លែងក្លាយ មិនបានធ្វើការរំអិលគ្រប់គ្រាន់ ធ្វើឱ្យគ្រឿងបង្គុំក្នុងម៉ាស៊ីន មានការកកិតគ្នា
រថយន្តស្ទក់ជាងមុន និងស៊ីសាំងជាងមុន៕
ប្រភព៖ Armor Lubricants & TotalEnergies