- 2023-08-23 09:18:51
- គន្លឹះ
មើលរោគសញ្ញាទាំងនេះសិន ចាំសម្រេចចិត្តប្តូរវ៉ាល់ PCV!
- 2023-08-23 09:18:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលរោគសញ្ញាទាំងនេះសិន ចាំសម្រេចចិត្តប្តូរវ៉ាល់ PCV!
ចន្លោះមិនឃើញ
ក្នុងរយៈពេលចុងក្រោយនេះ មានការលើកឡើងជាច្រើនថា បញ្ហារថយន្តបាត់ប្រេងម៉ាស៊ីន គឺបណ្តាលមកពីការខូចវ៉ាល់ PCV ដោយគេអះអាងថា នៅពេលផ្លាស់ប្តូរវ៉ាល់នេះចេញ វានឹងដោះស្រាយបញ្ហាបាត់ប្រេងម៉ាស៊ីនបាន។ តើការលើកឡើងនេះ ត្រឹមត្រូវដែរឬទេ?
ជាទូទៅ បញ្ហារថយន្តបាត់ប្រេងម៉ាស៊ីន គឺមានមូលហេតុច្រើនណាស់ ហើយក្នុងនោះ ការខូចវ៉ាល់ PCV ក៏ជាមូលហេតុមួយផងដែរ។ ប៉ុន្តែលោកអ្នកក៏ត្រូវដឹងដែរថា ពេលវ៉ាល់ PCV ខូច គឺវានឹងចេញរោគសញ្ញាដូចខាងក្រោមនេះ៖
-ចេញសញ្ញា Check: ពេលវ៉ាល់ PCV ខូច វានឹងចេញសញ្ញា Check ក្នុងកុងទ័រ ប៉ុន្តែត្រូវស្កេនមើលសិន ថាតើជាកូដអ្វី។ ជាទូទៅ វាមានលេខកូដ P0171 និង P0174។
-លេចប្រេង: ពេលកំពុងបើកបរ សម្ពាធនៅក្នុងបន្ទប់ដងរវៃ (Crankcase) អាចកើនឡើងដល់កម្រិតខ្ពស់។ ក្នុងស្ថានភាពនេះ ប្រសិនបើវ៉ាល់ PCV ខូច នោះវាមិនអាចជួយទប់សម្ពាធបានឡើយ ដែលបណ្តាលឱ្យសម្ពាធខាងក្នុងកាន់តែខ្ពស់ឈានដល់ការលេចប្រេងចេញ តាមក្បាលគុយឡាស់ និងរ៉ង។ ជាមួយគ្នានោះ ប្រេងក៏អាចហូរចេញក្រៅតាមប្រព័ន្ធបញ្ចេញផ្សែងផងដែរ។ ដូច្នេះបើអ្នកកត់សម្គាល់ឃើញមានប្រេងចេញពីបំពង់សឺមុំាង នោះគឺត្រូវគិតមុនគេពីបញ្ហាវ៉ាល់ PCV នេះឯង។
-ការដុតរវាងសាំង និងល្បាយខ្យល់មិនត្រឹមត្រូវ ដោយសារមានខ្យល់ចូលច្រើនពេក ធ្វើឱ្យមានចំហេះមិនសព្វ ព្រោះតែវ៉ាល់ PCV ខូចមិនដំណើរការក្នុងការគ្រប់គ្រងបរិមាណខ្យល់ ព្រមទាំងធ្វើឱ្យរថយន្តឆេះការ៉ង់ទីញាក់ៗ ឬជាន់ស្ទុះកន្រ្តាក់ៗផងដែរ។
-ស៊ីសាំងច្រើនជាងមុន ព្រោះនៅពេលដែលមានខ្យល់ចូលច្រើន វាក៏ត្រូវការបឺតសាំងកាន់តែច្រើនជាងមុន ចូលទៅដុតបញ្ឆេះជាមួយល្បាយខ្យល់នោះ។
-ចេញផ្សែង៖ នៅពេលវ៉ាល់ PCV មិនដំណើរការ គឺប្រេងនឹងអាចចូលដល់បន្ទប់ចំហេះ ដែលធ្វើឱ្យប្រេងត្រូវបានដុតជាមួយគ្នានៅក្នុងបន្ទប់ចំហេះនេះតែម្តង ដែលបណ្តាលឱ្យមានការចេញផ្សែងស ឬខ្មៅ តាមបំពង់ស៊ឺមាំង៕
ប្រភព៖ Mechanical Special