- 2023-08-09 08:25:47
- ចំណេះដឹង
ឈប់យល់ខុសទៀតទៅ! ពេលបើករថយន្តឡើងភ្នំ ឬមុនពន្លត់ម៉ាស៊ីន គឺមិនចាំបាច់ត្រូវបិទម៉ាស៊ីនត្រជាក់នោះទេ
- 2023-08-09 08:25:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈប់យល់ខុសទៀតទៅ! ពេលបើករថយន្តឡើងភ្នំ ឬមុនពន្លត់ម៉ាស៊ីន គឺមិនចាំបាច់ត្រូវបិទម៉ាស៊ីនត្រជាក់នោះទេ
ចន្លោះមិនឃើញ
រហូតមកដល់ពេលនេះ នៅតែមានការលើកឡើងថា ពេលបើករថយន្តឡើងភ្នំ ឬមុនពន្លត់ម៉ាស៊ីនរថយន្ត គឺគួរតែបិទម៉ាស៊ីនត្រជាក់សិន ដើម្បីកុំឱ្យមាស៊ីនប្រឹងឆាប់ខូច និងជួយសន្សំសំចៃសាំងជាដើម ហើយរហូតដល់មានអ្នកខ្លះទៀតពេលកំពុងបើកបរ បើកម៉ាស៊ីនត្រជាក់ធម្មតា តែដល់ពេលត្រជាក់ងំក៏បិទវិញ ដោយយល់ថា ការធ្វើបែបនេះ នឹងជួយឱ្យរថយន្តមិនសូវស៊ីសាំង។
ការពិតទៅ បិទ ឬមិនបិទម៉ាស៊ីនត្រជាក់ មុនពេលពន្លត់ម៉ាស៊ីនរថយន្ត គឺមិនមានផលប៉ះពាល់អ្វីដល់គ្រឿងម៉ាស៊ីនរថយន្តនោះទេ ដោយសារតែរថយន្តបានបំពាក់បច្ចេកវិទ្យាដែលគ្រប់គ្រងដោយប្រព័ន្ធ ECU ពោលគឺវានឹងកាត់ផ្តាច់រាល់គ្រឿងអេឡិចត្រូនិចក្នុងរថយន្តដោយស្វ័យប្រវត្តិភ្លាមៗនៅពេលពន្លត់ម៉ាស៊ីនរថយន្ត ឬនិយាយម្យ៉ាងទៀតថា ទាល់តែម៉ាស៊ីនត្រូវបានបញ្ឆេះសិន ទើបប្រព័ន្ធរថយន្តទាំងមូលដំណើរការ ដោយរួមមានទាំងម៉ាស៊ីនត្រជាក់ផងដែរ។
ជាមួយគ្នានេះដែរ ការបើកម៉ាស៊ីនត្រជាក់ មិនបានបង្កើនបន្ទុកធ្ងន់ដល់ម៉ាស៊ីនទេ ទោះជាបើកឡើងចំណោត ឬឡើងភ្នំក៏ដោយ ព្រោះវាជាដំណើរការរបស់ម៉ាស៊ីនរថយន្តតែប៉ុណ្ណោះ ហើយក៏មិនមានឥទ្ធិពលអ្វីលើកម្រិតប្រើប្រាស់សាំងដែរ។ បើរថយន្តទំនើបខ្លះទៀត សឹងតែមិនចាំបាច់បញ្ឆេះម៉ាស៊ីនផង គឺអាចបញ្ជាបើកម៉ាស៊ីនត្រជាក់ពីចម្ងាយរួចស្រេចទៅហើយ។
ជារួម ម៉ាស៊ីនត្រជាក់រថយន្ត វាដំណើរការដោយកុំប្រេស័រ ដែលគ្រាន់តែជាគ្រឿង Accessory មួយប៉ុណ្ណោះក្នុងរថយន្ត។ ទោះលោកអ្នកបើក ឬបិទម៉ាស៊ីនត្រជាក់ (AC) គឺមិនប៉ះពាល់ដល់ម៉ាស៊ីនរថយន្តទេ។ តែយ៉ាងណាក៏ដោយ លោកអ្នកគួរបើកម៉ាស៊ីនត្រជាក់ ក្នុងពេលបើកបរ ដើម្បីឱ្យប្រេងកុំប្រេស័របានធ្វើការជាប្រចាំ និងចៀសវាងនូវភាពស្ងួតក្នុងកុំប្រេស័រ។
យ៉ាងណាមិញ បើលោកអ្នកចាប់អារម្មណ៍ឃើញថា រថយន្តខ្លួនស៊ីសាំងជាងមុននោះ គឺអាចពាក់ព័ន្ធនឹងកត្តាផ្សេងៗជាច្រើន ដូចជា ប៊ូស៊ី ឌុយស៊ីមុំាង គ្រឿងក្រោម សំបុកឃ្មុំ សំបកកង់ ស្ថានភាពផ្លូវ និងឥរិយាបថរបស់អ្នកបើកបរជាដើម៕
ប្រភព៖ Vehicle Freak & Top Gear