- 2023-07-13 08:17:06
- ព័ត៌មាន
ត្រូវប៉ាន់! Tesla ចង់បានទីតាំងមួយនៅឥណ្ឌា សង់ រោងចក្រសម្រាប់ស្តុករថយន្តអគ្គិសនី ៥០ មុឺនគ្រឿង
- 2023-07-13 08:17:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវប៉ាន់! Tesla ចង់បានទីតាំងមួយនៅឥណ្ឌា សង់ រោងចក្រសម្រាប់ស្តុករថយន្តអគ្គិសនី ៥០ មុឺនគ្រឿង
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានចាប់ផ្តើមពិភាក្សាជាមួយរដ្ឋាភិបាលឥណ្ឌា ដើម្បីធ្វើការវិនិយោគសាងសង់រោងចក្រសម្រាប់ស្តុកទុករថយន្តអគ្គិសនី របស់ខ្លួន។
ក្រុមហ៊ុន Tesla ចង់បានទីតាំងមួយនៅក្នុងប្រទេសឥណ្ឌា សម្រាប់សាងសង់រោងចក្រស្តុកទុករថយន្តអគ្គិសនី ដែលមានទំហំអាចដាក់ស្តុករថយន្តបាន ៥សែនគ្រឿង។ ចំពោះតម្លៃរថយន្តអគ្គិសនីរបស់ Tesla ត្រូវបានគេដឹងថាមានតម្លៃចាប់ពី ២៤៤០០ដុល្លារអាមេរិកឡើងទៅ។ ក្រុមហ៊ុនឡានរបស់មហាសេដ្ឋី Elon Musk រូបនេះ ក៏កំពុងសម្លឹងឃើញប្រទេសឥណ្ឌា ជាទីតាំងមួយមានសក្តានុពល សម្រាប់នាំចេញរថយន្តអគ្គិសនីរបស់ខ្លួន ទៅកាន់ប្រទេសនានា នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិច។
កាលពីឆ្នាំ ២០២២កន្លងទៅ ការចរចាររវាងក្រុមហ៊ុន Tesla និង រដ្ឋាភិបាលឥណ្ឌា ទទួលរងបរាជ័យ ក្រោយពីរដ្ឋាភិបាលប្រទេសអាស៊ីមួយនេះ បដិសេដសំណើរសុំបន្ថយពន្ធលើការនាំចូលរថយន្តរបស់ Tesla។ ដោយឡែក ឥណ្ឌាក៏បានទទូចចង់ឱ្យ Tesla ធ្វើការផលិត រថយន្តអគ្គិសនីរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌាផ្ទាល់តែម្តង ប៉ុន្តែក្រុមហ៊ុនឡានអាមេរិកមួយនេះ បាននិយាយថាពួកគេចង់នាំចូលរថយន្តស្រាប់ៗសិន ដែលធ្វើដូចនេះពួកគេអាចដឹងពីទំហំនៃតម្រូវការទីផ្សារ ៕