- 2023-07-05 08:22:10
- ចំណេះដឹង
ចាក់សាំងឡានត្រឹមកម្រិតពេញល្មម មិនអីទេ តែបើចាក់លើសជ្រុលអាចខូចកំប៉ុងធ្យូង
- 2023-07-05 08:22:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាក់សាំងឡានត្រឹមកម្រិតពេញល្មម មិនអីទេ តែបើចាក់លើសជ្រុលអាចខូចកំប៉ុងធ្យូង
ចន្លោះមិនឃើញ
មានការជជែកវែកញែកគ្នាច្រើនចំពោះគុណវិបត្តិនៃការចាក់សាំងពេញធុងរថយន្ត ដែលត្រូវបានអះអាងថា វានឹងអាចលេចចំហេះសាំង ឬខូចកំប៉ុងធ្យូងទៀតផង។
ការពិតទៅ ធុងសាំង ឬស៊ីទែនសាំងរថយន្ត មិនខុសពីធុងទឹកស្អំសាគួរ និងប្រេងម៉ាស៊ីននោះដែរ ពោលគឺវាមានកម្រិត Full ដូចគ្នា ដែលមិនត្រូវចាក់ឱ្យលើសពីកម្រិតនេះឡើយ។ សម្រាប់ធុងសាំងរថយន្ត គឺវាមានកម្រិតកំណត់ពេញ (Full) ឬដល់ចំណុចលោតបិទអូតូនៃក្បាលបាញ់សាំង ដែលលោកអ្នកអាចចាក់បានដល់កម្រិតនេះ ឬក្រោមកម្រិតនេះប្រសិនបើអាកាសធាតុក្តៅ ដោយមិនមានបញ្ហាអ្វីប៉ះពាល់ដល់រថយន្តនោះទេ។
យ៉ាងណាមិញ បើលោកអ្នកហ៊ានចាក់សាំងជ្រុលលើសកម្រិតនេះ វានឹងអាចបង្កផលប៉ះពាល់មួយចំនួនដូចខាងក្រោម៖
អាចចាក់ជ្រុលរហូតដល់ហៀរចេញក្រៅ ដែលបង្កហានិភ័យខ្លាំងដល់ការឆាបឆេះ
ធុងសាំងត្រូវការកន្លែងទំនេរ សម្រាប់ការរីកមាឌរបស់សាំង និងការបញ្ចេញចំហាយរបស់វា តែបើចាក់ពេញបឹបជ្រុលនោះ គឺវានឹងស្ទះហើយប៉ះពាល់ដល់ដំណើរការនៃប្រព័ន្ធនេះ ដែលអាចបង្កការលេចចំហេះសាំង ឬខូចកំប៉ុងធ្យូង ឬខូចបូមសាំងជាដើម
ពេលខូចកំប៉ុងធ្យូង នឹងជះក្លិនសាំងខ្លាំងក្នុងកាប៊ីនរថយន្ត
ប្រព័ន្ធគ្រប់គ្រងការបញ្ចេញចំហាយដំណើរការមិនល្អ ធ្វើឱ្យមានការបញ្ចេញផ្សែងខ្លាំងជាងមុនប៉ះពាល់បរិស្ថាន
ធ្វើឱ្យទម្ងន់រថយន្តកាន់តែធ្ងន់ ស៊ីសាំងកាន់តែច្រើន
ខូចប្រព័ន្ធប៊ិចសាំង និងធ្វើឱ្យរថយន្តចុះខ្សោយ សន្ទុះ និងកម្លាំង៕
ប្រភព៖ Toyota of Plano