- 2023-07-04 07:40:48
- ផលិតផលថ្មី
Kia Picanto ឬ Kia Morning ពេលនេះ កែរាងថ្មីហើយ តម្លៃជិត ២ម៉ឺនដុល្លារនៅទីផ្សារបរទេស
- 2023-07-04 07:40:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kia Picanto ឬ Kia Morning ពេលនេះ កែរាងថ្មីហើយ តម្លៃជិត ២ម៉ឺនដុល្លារនៅទីផ្សារបរទេស
ចន្លោះមិនឃើញ
រថយន្តធុនតូចដ៏ល្បីរន្ទឺ គឺ Kia Picanto ឬ Kia Morning ត្រូវបានកែរាងថ្មីទាំងស្រុងហើយសម្រាប់ស៊េរីឆ្នាំ២០២៤ ដែលទើបតែត្រូវបានប្រកាសចេញនៅក្នុងប្រទេសអូស្ត្រាលី និងគ្រោងចេញលក់នៅចុងឆ្នាំខាងមុខ ជាមួយតម្លៃប្រហែលជិត ២ម៉ឺនដុល្លារឡើងទៅ។
ការឌីហ្សាញផ្នែកខាងមុខរបស់ Kia Picanto 2024 គឺផ្អែកតាមគំរូរថយន្តអគ្គិសនី Kia EV9 ដែលចង្កៀង និងអំពូលកាត់អព្ទជាប្រភេទ LED រាងបញ្ឈរ និងលេចឡើងដោយប៉ាណាដ៏ធំនៅចំកណ្តាល។ ចំណែកចង្កៀងក្រោយជាប្រភេទ LED Light Bar លាតកាត់ផ្នែកខាងក្រោយតែម្តង។
ផ្នែកខាងក្នុងរថយន្ត Kia ស៊េរីថ្មីនេះ បំពាក់កុងទ័រឌីជីថលទំហំ ៤,២អ៊ីញ និងអេក្រង់ថាច់ស្គ្រីនទំហំ ៨អ៊ីញ ដែលអាចភ្ជាប់ Apple CarPlay និង Android Auto។ វាបំពាក់ប្រព័ន្ធសុវត្ថិភាពជាច្រើន និងមានពោងសុវត្ថិភាព ៧គ្រាប់ផងដែរ។
យ៉ាងណាមិញ Kia មិនបានបញ្ជាក់ពីទំហំម៉ាស៊ីនរបស់រថយន្តនេះឡើយ ប៉ុន្តែវាអាចនឹងប្រើម៉ាស៊ីនទាក់បូចំណុះ ១,០លីត្រ ស៊ីឡាំង៣ និងជម្រើសម៉ាស៊ីនសាំងចំណុះ ១,២៥លីត្រ ស៊ីឡាំង៤ ដំណើរការជាមួយប្រអប់លេខអូតូ ៤វគ្គ ឬប្រអប់លេខដៃ ៥វគ្គ៕