• 2023-06-27 02:25:32
  • ព័ត៌មាន

មានដំណឹងថា Apple កំពុងស្ថិតក្នុងដំណាក់កាលដំបូង នៃការផលិតកុំព្យូទ័រ iMac ទំហំ 30អុីង

  • 2023-06-27 02:25:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានដំណឹងថា ក្រុមហ៊ុន Apple កំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការផលិតទៅលើកុំព្យូទ័រ iMac ស៊េរីថ្មី ដែលមានទំហំរហូតដល់ទៅ 30 អុីង។

លោក Mark Gurman នៃសារព័ត៍មាន Bloomberg បានឱ្យដឹងថា Apple កំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍និងផលិតទៅលើកុំព្យូទ័រ iMac ដែលមានទំហំ 30 អុីង។ ប្រភពខាងលើបញ្ជាក់ថា គម្រោងរបស់ Apple នឹងបង្កើតឱ្យមានកុំព្យូទ័រប្រភេទ AIO (all-in-one) ដែលមានទំហំអេក្រង់ធំបង្អស់មិនធ្លាប់មាន។

គេរំពឹងថា Apple នឹងអាចផលិតវារួចរាល់នៅក្នុងរយៈពេល ១ ឆ្នាំ ឫ ២ ឆ្នាំទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ បានបញ្ចេញ iMac ទំហំ 24 អុីង ដំណើរការដោយឈីប M1 កាលពីអំឡុងខែមេសា ឆ្នាំ ២០២១ កន្លងទៅ។ អ្វីដែលប្រិយមិត្ត Apple កំពុងទន្ទឹងរង់ចាំខ្លាំងនោះ គឺកុំព្យូទ័រ iMac ដែលបំពាក់ដោយឈីប M3 ប៉ុន្តែគេមិនទាន់ដឹងនៅឡើយថា Apple នឹងបញ្ចេញ iMac ស៊េរីក្រោយ ដំណើរការដោយឈីប M3 ឫ ប្រើឈីបចាស់ដដែលសិន៕

អត្ថបទ ៖ សង្ហា

មតិយោបល់