- 2023-06-05 08:01:59
- ផលិតផលថ្មី
Ford Ranger នឹងមានម៉ូឌែលប្រើ Plug-in Hybrid ឆ្នាំក្រោយ
- 2023-06-05 08:01:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ford Ranger នឹងមានម៉ូឌែលប្រើ Plug-in Hybrid ឆ្នាំក្រោយ
ចន្លោះមិនឃើញ
រថយន្ត Ford Ranger ជំនាន់ក្រោយ នឹងមកជាមួយជម្រើសម៉ាស៊ីនថ្មីគឺប្រើ Plug-in Hybrid ដែលអាចចាក់សាំងផង និងសាកភ្លើងផង នៅឆ្នាំក្រោយ។
តាមការចុះផ្សាយរបស់វេបសាយរថយន្តអូស្ត្រាលី Drive បានបង្ហាញឱ្យដឹងថា នៅឆ្នាំ២០២៤ រថយន្តភីកអាប់ធុនកណ្តាលនេះ នឹងប្រើម៉ាស៊ីនសាំង EcoBoost ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយឬពីរ។
យ៉ាងណាមិញ គេមិនដឹងថា ពេលម៉ាស៊ីននេះដំណើរការជាមួយគ្នាផលិតកម្លាំងសេះបានប៉ុន្មាន ហើយពេលសាកពេញធ្វើដំណើរបានចម្ងាយប៉ុន្មានគីឡូម៉ែត្រឡើយ។ ប៉ុន្តែកាលពីពេលកន្លងទៅ គេធ្លាប់បានរំពឹងថា ម៉ាស៊ីន និងម៉ូទ័ររួមគ្នារបស់រថយន្ត Ford Ranger នេះ អាចផលិតបានកម្លាំង ៣៦២សេះ។
គួររំលឹកថា កាលពីឆ្នាំមុន Ford បានដាក់សុំសិទ្ធិម៉ាកសម្គាល់ពាណិជ្ជកម្ម Ranger Lightning ជាមួយការិយាល័យកម្មសិទ្ធិបញ្ញាសហភាពអឺរ៉ុប។ នេះមានន័យថា Ford កំពុងរៀបចំផលិតរថយន្ត Ranger ជាប្រភេទអគ្គិសនីហើយ៕