• 2023-05-23 09:11:09
  • ចំណេះដឹង

ប៊ីល ហ្គេត ថា AI នឹង​ចូលមកជំនួសរឿងធំ២យ៉ាងលើអ៊ីនធើណែត

  • 2023-05-23 09:11:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិកក្រុមហ៊ុន Microsoft លោក ប៊ីល ហ្គេត បាន​អះអាង​ក្នុងព្រឹត្តិការណ៍ AI Forward 2023 កាលពីថ្ងៃទី២២ឧសភា​ថា AI នឹង​ចូលមកជំនួស​រឿង២យ៉ាងធំបំផុត​លើអ៊ីនធើណេតគឺ​ search engine និង​វេបសាយ​លក់ទំនិញ។

លោក​និយាយដូច្នេះថា៖ «អ្នក​នឹង​មិនចូលទៅកាន់ search site ម្តងទៀតឡើយ។ អ្នកក៏នឹង​មិនចូលទៅកាន់វេបសាយ Amazon នោះដែរ។»

មហាសេដ្ឋីពិភពលោក លោក ប៊ីល ហ្គេត បារម្ភថា​ក្រុមហ៊ុន Microsoft នឹងតាមមិនទាន់​បច្ចេកវិទ្យានេះ ដែលអាចធ្វើឱ្យបាត់បង់ឱកាស​បាន ដោយលោក​លើកឡើងថា នរណាក៏ដោយ ឱ្យតែយកឈ្នះ AI នេះបាន គឺ​ជារឿង​ដ៏ធំមួយ៕​​​​​​​​​​​​

អត្ថបទ៖ សំភី

មតិយោបល់