- 2023-05-23 03:43:06
- ផលិតផលថ្មី
៣ចំណុចធំៗរបស់ Kia EV9 2024 នឹងវាយលុកចូលសមរភូមិឡានអគ្គិសនីយ៉ាងងាយស្រួល
- 2023-05-23 03:43:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ចំណុចធំៗរបស់ Kia EV9 2024 នឹងវាយលុកចូលសមរភូមិឡានអគ្គិសនីយ៉ាងងាយស្រួល
ចន្លោះមិនឃើញ
បន្ទាប់ពីប្រកាសបើកឱ្យកម្មង់មិនបាន២សប្តាហ៍ផង រថយន្តអគ្គិសនី Kia EV9 2024 ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពោលគឺត្រូវបានគេកក់ប្រមាណ ១ម៉ឺន ៣រយគ្រឿងហើយ។
ចំណុចធំៗដែលទាក់ទាញអតិថិជនបានយ៉ាងច្រើនបែបនេះគឺការឌីហ្សាញរូបរាងអនាគតបែប Unique, ការបំពាក់បច្ចេកវិទ្យាថ្មីៗទំនើប និងជាពិសេសគឺចម្ងាយបើកបរបានឆ្ងាយ។
រថយន្ត Kia EV9 2024 មានជម្រើស option ចំនួន៣ គឺ Air, Earth និង GT-Line។ ក្នុងនោះ option Earth និង GT-Line គឺមានការកម្មង់ទិញរហូតដល់ ៨៦%។ វាបំពាក់ភ្លើង border light ២ពណ៌, កៅអីមុខម៉ាស្សា, អេក្រង់ Head Up Display, ប្រព័ន្ធកាមេរ៉ាប៉ាណូរ៉ាមិច ៣៦០ដឺក្រេ, ប៉ាណាបែបឌីជីថល ដែលរួមបញ្ចូលដោយភ្លើង LED តូចៗ។ ក្រៅពីនេះ វាបំពាក់ប្រព័ន្ធបើកបរអូតូកម្រិត៣ទៀតផង រួមនឹងប្រព័ន្ធសុវត្ថិភាពជំនាន់ក្រោយ។
រថយន្តអគ្គិសនីនេះ បំពាក់កញ្ចប់អាគុយទំហំ ៩៩,៨គីឡូវ៉ាត់ម៉ោង អាចធ្វើដំណើរបានចម្ងាយ ៥០១គីឡូម៉ែត្រពេលសាកពេញម្តង។ រថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនី១ ផលិតបានកម្លាំងសរុប ២១៥សេះ និងរមួល ៧០០ញ៉ូតុនម៉ែត្រ។ វាក៏ភ្ជាប់មកជាមួយដុំសាកលឿនផងដែរ ដោយសាកពី ១០% ទៅ ៨០% ប្រើពេលត្រឹម ២៤នាទី។
នៅទីផ្សារកូរ៉េ រថយន្ត Kia EV9 2024 មានតម្លៃចាប់ពី ៥ម៉ឺន ៨ពាន់ដុល្លារឡើងទៅ ដោយគ្រោងនឹងចេញលក់ជាផ្លូវការនៅអំឡុងត្រីមាសទី២ នៃឆ្នាំ២០២៣ខាងមុខនេះ៕