- 2023-05-10 03:32:35
- គន្លឹះ
មិនបាច់ឆ្ងល់ទេថា ម៉េចក៏ថ្មទូរសព្ទឆាប់ខូច ឬសាកមិនឡើង បើចេះតែសាកផ្តេសផ្តាសអ៊ីចឹងនោះ
- 2023-05-10 03:32:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនបាច់ឆ្ងល់ទេថា ម៉េចក៏ថ្មទូរសព្ទឆាប់ខូច ឬសាកមិនឡើង បើចេះតែសាកផ្តេសផ្តាសអ៊ីចឹងនោះ
ចន្លោះមិនឃើញ
បច្ចុប្បន្ននេះ អ្នកប្រើប្រាស់ស្មាតហ្វូនភាគច្រើន សុទ្ធតែជួបប្រទះទៅហ្នឹងបញ្ហានៃការសាកថ្ម ដូចជា សាកយឺត ឬសាកបាន ៨០% ក៏លែងឡើង និងថ្មមិនកាន់ឬឆាប់ខូចជាដើម។ ខាងក្រោមនេះ គឺជាកំហុសមួយចំនួននៃការសាកថ្មមិនបានត្រឹមត្រូវ ដែលបណ្តាលឱ្យមានបញ្ហានេះកើតឡើង៖
ប្រើឧបករណ៍សាកក្លែងក្លាយគ្មានគុណភាព ដូចជា ខ្សែសាក និងឆ្នាំងសាក
ឧស្សាហ៍សាក ពេលថ្មធ្លាក់ដល់ក្រោម ២០% ទៅហើយ
ឧស្សាហ៍ប្រើរហូតទាល់អស់ថ្មទូរសព្ទរលីង ០%
សាកចោលពេញ១០០% ហើយ នៅមិនដកខ្សែសាកចេញទៀត (យល់ល្អគួរកុំសាកពេញដល់ ១០០% អី)
ទូរសព្ទកំពុងតែក្តៅខ្លាំងហើយ នៅតែដោតសាកទៀត
ដាច់ភ្លើងញឹកញាប់ ពេលកំពុងសាកថ្មទូរសព្ទ ព្រោះពេលភ្លើងឆេះវិញ វានឹងមកជាមួយកម្លាំងខ្លាំងលើសសមត្ថភាពថ្ម (ដូច្នេះគួរដកខ្សែសាកចេញសិន ពេលដាច់ភ្លើង)
លេងទូរសព្ទពេលកំពុងសាកថ្ម ធ្វើឱ្យកើនកម្តៅកាន់តែខ្លាំង និងជាមូលហេតុចម្បងធ្វើឱ្យឆាប់ខូចថ្ម៕