• 2023-04-27 04:05:08
  • ព័ត៌មាន

ភ្ញាក់ផ្អើលគុណភាព​អាគុយ​ឡាន Tesla ក្រោយជិះបាន ៣០ម៉ឺនគីឡូម៉ែត្រ

  • 2023-04-27 04:05:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគច្រើន​បំផុត​នៃ​អ្នក​ទិញ​រថយន្ត​អគ្គិសនី​មកប្រើប្រាស់ គឺបារម្ភពី​អាយុកាល​របស់អាគុយ​ ព្រោះថាវាមានតម្លៃថ្លៃណាស់។ តែយ៉ាងណាមិញ ការបារម្ភ​នេះ​នឹង​ត្រូវកាត់បន្ថយ​មកវិញ ដោយ​សារតែ​រថយន្តអគ្គិសនី​របស់ Tesla ស្រកគុណភាព​អាគុយតែបន្តិចប៉ុណ្ណោះ។

ទិន្នន័យ​ថ្មីមួយ​របស់​ក្រុមហ៊ុន Tesla បាន​បង្ហាញថា ​អាគុយ​របស់​រថយន្ត​ Model S និង Model X ​នឹង​ស្រកចុះគុណភាព​ត្រឹមតែ ១២% បន្ទាប់ពី​ប្រើប្រាស់​ ឬបើកបរ​ចម្ងាយ​ជាង ៣២ម៉ឺនគីឡូម៉ែត្រ។ វា​ត្រូវបានចាត់ទុកថា ជា​កញ្ចប់អាគុយ​ដែល​មាន​អាយុកាល​ប្រើប្រាស់​បានយូរបំផុតមួយ។

របាយការណ៍​ដ៏កម្រ​របស់​ក្រុមហ៊ុន​នេះ បាន​បញ្ជកា់ថា ចម្ងាយ​បើកបរ​ និង​អាយុកាលអាគុយ គឺ​ជា​កត្តា​ដែល​ជះ​ឥទ្ធិពល​ទៅលើ​គុណភាព​អាគុយ។

ចំណែក​ទិន្នន័យផ្សេងៗ ​ដែល​បង្ហាញ​ពី​គុណភាព​​អាគុយ​ដែលបំពាក់លើ​រថយន្ត Tesla Model 3 និង Model Y ក៏បាន​បង្ហាញ​ឱ្យដឹងដែរថា ក្រោយ​បើកបានចម្ងាយ ១៦ម៉ឺនគីឡូម៉ែត្រ គឺស្រកចុះគុណភាព​អាគុយតិចជាង ១០% និងតិចជាង ១៥% ក្រោយបើកបានចម្ងាយ ៣២ម៉ឺនគីឡូម៉ែត្រ៕

អត្ថបទ៖ សំភី

មតិយោបល់