- 2023-04-03 08:45:18
- គន្លឹះ
លេងបាញ់ទឹកសប្បាយៗ តែភ្លេចខ្លួន ទូរសព្ទត្រូវទឹកសើមជោគអស់! អ៊ីចឹងគួរធ្វើម៉េចទៅ?
- 2023-04-03 08:45:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេងបាញ់ទឹកសប្បាយៗ តែភ្លេចខ្លួន ទូរសព្ទត្រូវទឹកសើមជោគអស់! អ៊ីចឹងគួរធ្វើម៉េចទៅ?
ចន្លោះមិនឃើញ
ក្នុងអំឡុងរដូវកាលចូលឆ្នាំនេះ លោកអ្នកប្រហែលជាសប្បាយនឹងការលេងបាញ់ទឹក ជះទឹក ឬទៅលេងកន្លែងជុំៗមនុស្សដែលគេបាញ់ស្រោចទឹកជាដើម។ បើអ្នកបានដាក់ថង់ការពារការជ្រាបទឹកចូលទូរសព្ទ ប្រហែលវាមិនមានបញ្ហាអ្វីទេ តែជួនកាលភ្លេចខ្លួន ឬចៃដន្យណាមួយ ទូរសព្ទត្រូវទឹកសើមជោគជាំដែរនោះ គួរសាកអនុវត្តតាមវិធីមួយចំនួន ដើម្បីអាចបង្ការបញ្ហាកុំឱ្យកាន់តែធ្ងន់ធ្ងរ។
១. បិទទូរសព្ទភ្លាម៖ ពេលដឹងខ្លួនថា ទូរសព្ទចូលទឹកហើយ គឺត្រូវបិទទូរសព្ទភ្លាមៗតាមគ្រប់វិធីដែលអាចធ្វើបាន ដើម្បីកាត់ផ្តាច់ចរន្តក្នុងគ្រឿងបង្គុំទូរសព្ទ។
២. ដកស៊ីមកាត និង Memory៖ សម្រាប់ទូរសព្ទដែលមានស៊ីមកាត និង Memory គួរដកវាចេញសិន ហើយបើអាចដកថ្មបានទៀត គួរដកចេញផងដែរ ក្រែងលោវាត្រូវទឹកដែរ ដូច្នេះយើងអាចជូតសម្អាតវា និងរង់ចាំឱ្យវាស្ងួត។
៣. សម្ងួតទូរសព្ទ៖ អ្នកអាចយកកន្សែងដែលមិនសើមទឹក យកទៅជូតទូរសព្ទទាំងមូល និងគ្រប់កន្លុកកន្លៀតតាមដែលអាចធ្វើបាន រួចទុកយូរបន្តិចឱ្យវាស្ងួតបានគ្រប់កន្លែងសិន។ តែយ៉ាងណា ត្រូវប្រុងប្រយ័ត្ននៅកន្លែងរន្ធសាកថ្ម បើសិនជូតត្រង់នេះ គឺមិនត្រូវឱ្យមានជាប់កម្ទេចកម្ទីឬសរសៃអំបោះណាមួយឡើយ។ ជាមួយគ្នានេះដែរ មិនគួរប្រើម៉ាស៊ីនផ្លុំខ្យល់ដែលក្តៅ ទៅបាញ់សម្ងួតទូរសព្ទនោះទេ។
៤. បើកទូរសព្ទដើម្បីតេស្ត៖ ប្រសិនបើអ្នកច្បាស់ថា ទូរសព្ទអ្នកបានស្ងួតគ្រប់កន្លែងអស់ហើយ អាចសាកល្បងបើកទូរសព្ទវិញបាន ដោយត្រូវពិនិត្យមើលភាពមិនប្រក្រតីណាមួយកើតឡើង។ ប្រើប្រាស់វាឱ្យបានយូរបន្តិចសិនទៅ បើឃើញថា មិនមានបញ្ហាអ្វីទេនោះ គឺអ្នកអាចបន្តធ្វើតេស្តសាកថ្មទូរសព្ទបាន៕