- 2023-03-24 02:59:26
- គន្លឹះ
ប្រយ័ត្នទាំងអស់គ្នា! គ្រោះថ្នាក់នៃការផ្ញើ Screenshot ក្នុងកម្មវិធី Telegram សូម្បីតែជាមួយអ្នកស្គាល់គ្នាជិតដិត
- 2023-03-24 02:59:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នទាំងអស់គ្នា! គ្រោះថ្នាក់នៃការផ្ញើ Screenshot ក្នុងកម្មវិធី Telegram សូម្បីតែជាមួយអ្នកស្គាល់គ្នាជិតដិត
ចន្លោះមិនឃើញ
មួយរយៈពេលកន្លងមកនេះ មានជនខិលខូច បានធ្វើការបន្លំបោកបញ្ឆោត ដើម្បីលួចយកលេខកូដសម្ងាត់ ពីជនរងគ្រោះ ដោយឲ្យជនរងគ្រោះធ្វើការថតស្រ្គីនទូរសព្ទ (Screenshot) ខណៈជនខិលខូចព្យាយាម ចូលទៅក្នុងគណនី របស់ជនរងគ្រោះ ដែលពេលនោះ លេខកូដសម្ងាត់ (OTP) នឹងលោតលើស្រ្គីនទូរសព្ទ ស្របពេលធ្វើការថត ស្រ្គីនទូរសព្ទ ហើយបាញ់ផ្ញើទៅជនខិលខូច ដោយមិនដឹងខ្លួន។ នេះបើតាមហ្វេសប៊ុកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។
បន្ទាប់មកពួកគេនឹងចូល ទៅប្រើប្រាស់តេឡេក្រាម របស់ជនរងគ្រោះ និងធ្វើការប្ដូរលេខទូរសព្ទ ដើម្បីកាន់កាប់តេឡេក្រាមនោះទាំងស្រុងតែម្តង។
ក្រោយពីបានកាន់កាប់តេឡេក្រាមហើយ ជនអនាមិក បានចូលពិនិត្យ មើលរាល់សារទំនាក់ទំនងទាំងអស់ និងរកមើលសារណា ដែលសំខាន់ពាក់ព័ន្ធនឹង ការទូទាត់លុយកាក់ជាដើម ក៏បន្លំជាជនរងគ្រោះឆាតទៅមិត្តភក្តិ សាច់ញាតិរបស់ជនរងគ្រោះ ដើម្បីធ្វើការផ្ទេរប្រាក់ឲ្យខ្លួន។
បើនិយាយពីរឿង Hack Telegram តាមពិតទៅមិនមែនដូចគ្នាទៅនឹងពាក្យហៅថា Hack តាមបច្ចេកវិទ្យានោះទេ។ ករណីនេះគឺដោយសារជនដែលបានលួច យកគណនីគេនោះ មិនបានប្រើបច្ចេកវិទ្យា ទំនើបណាមួយដើម្បីធ្វើការ លួចយកតេឡេក្រាមរបស់យើងមកកាន់កាប់នោះទេ។ ចំពោះករណីបែបនេះមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែជាលើកដំបូង សម្រាប់កម្មវិធិតេឡេក្រាម ។ ហេតុដូច្នេះដើម្បីចៀសវាងក្នុង ការជួបបញ្ហាបែបនេះ អ្នកប្រើប្រាស់អនុវត្តតាមវិធីសាស្រ្ត ដើម្បីទប់ស្កាត់ដូចខាងក្រោម ៖
ទី១-ប្រសិនអ្នកគិតថា វាជាការងារសំខាន់ អ្នកគួរតែជ្រើសរើសយក Telegram Premium ដែលអ្នកត្រូវទូទាត់ប្រាក់សម្រាប់ប្រើប្រាស់ និងមានការទទួលស្គាល់ និងបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់តែម្តង ។
ទី២-អ្នកគួរប្រើ Two steps verification ដោយបង្កើតលេខសម្ងាត់ផ្ទាល់ខ្លួន បន្ថែមពីលើលេខកូដ សម្ងាត់(OTP) ដែលផ្ដល់ឲ្យពីខាងក្រុមហ៊ុន ។
ទី៣-សូមពិនិត្យឲ្យច្បាស់ នៅពេលដែលអ្នកមិនស្គាល់ ឬមិត្តភក្តិសាច់ញាតិ ឆាតទំនាក់ទំនងមកពាក់ព័ន្ធនឹងការផ្ទេរប្រាក់ ឬសួរនាំព័ត៌មានផ្ទាល់ខ្លួន។
លោកអ្នកគួរតែទាក់ទងគ្នា តាមទូរសព្ទផ្ទាល់ ដើម្បីបញ្ជាក់អត្តសញ្ញាណ ព្រោះអ្នកមិនដឹងថា មិត្តភក្កិសាច់ញាតិណាខ្លះ ត្រូវបានគេលួច គណនីតេឡេក្រាម ទៅប្រើនោះទេ។
ប្រសិនបើអ្នកបរាជ័យក្នុងការបើកការផ្ទៀងផ្ទាត់ពីរជំហាន អ្នកតែមានវិធីមួយដើម្បីទាញយកគណនី Telegram របស់អ្នកឡើងវិញ បន្ទាប់ពីវាត្រូវបានលួចដោយពួក Hacker។
សម្រាប់ជំហានទាំងនេះដើម្បីដំណើរការ អ្នកត្រូវតែមានសិទ្ធិចូលប្រើលេខទូរស័ព្ទរបស់អ្នក។ អ្នកក៏ត្រូវធ្វើយ៉ាងរហ័សផងដែរគឺ៖
ជំហានទី 1: បើក Telegram ។
ជំហានទី 2: ចូលទៅក្នុងគណនី Telegram របស់អ្នកដោយប្រើលេខទូរស័ព្ទរបស់អ្នក។
ជំហានទី 3: អ្នកនឹងត្រូវបានសួរបញ្ជាក់ តើលេខទូរស័ព្ទត្រឹមត្រូវទេ។
ជំហានទី 4៖ Telegram នឹងផ្ញើលេខកូដ 5 ខ្ទង់ទៅកាន់ឧបករណ៍ទាំងអស់របស់អ្នកជាមួយនឹង Telegram ដែលបានដំឡើង។
ជំហានទី 5: ចុចលើជម្រើសដែលស្ថិតនៅពីលើក្តារចុច - "ផ្ញើលេខកូដជាសារ SMS" ។
ជំហានទី 6៖ ឥឡូវនេះ អ្នកនឹងទទួលបានសារ SMS ជាមួយនឹងលេខកូដ 5 ខ្ទង់។ បញ្ចូលវាហើយឥឡូវនេះអ្នកនឹងអាចចូលប្រើគណនី Telegram របស់អ្នក។
ជំហានទី 7៖ ចូលទៅកាន់ Options > Settings > Privacy and Security។
ជំហានទី 8៖ ទាញចុះក្រោម ហើយចុចលើ ឧបករណ៍។
ជំហានទី 9: ចុចលើជម្រើស – បញ្ចប់ Session ផ្សេងទៀតទាំងអស់ – ដើម្បីចាប់ផ្ដើមដក hacker ចេញ។
ចុងក្រោយអ្នកទទួលបានមេរៀនថ្មី ហើយអាចការពារករណីនេះកុំឱ្យវាកើតឡើងម្តងទៀត!