• 2023-03-10 02:39:56
  • ព័ត៌មាន

Apple កាន់តែខ្លាំង! ក្នុងចំណោម​ស្មាតហ្វូន ១០ម៉ូឌែល​លក់ដាច់បំផុត ក្នុងនោះ ៨ហើយគឺ​ជា iPhone

  • 2023-03-10 02:39:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ក្លាយ​ជាប្រេន​​ដំបូងគេ​បង្អស់​ដែល​មានស្មាតហ្វូនរបស់ខ្លួនរហូតទៅដល់ ៨ម៉ូឌែល ក្នុងចំណោម​ ១០ម៉ូឌែល ដែល​លក់​ដាច់បំផុត​ក្នុងឆ្នាំ​២០២២។ ចំណែក២ម៉ូឌែល​ទៀត គឺ​ជាស្មាតហ្វូនរបស់​ Samsung។

យោងតាម​ទិន្នន័យ​របស់​ Counterpoint Research បាន​បង្ហាញ​ឱ្យដឹងថា ស្មាតហ្វូន​ដែលមាន​ចំណែក​ទីផ្សារធំជាងគេ​ ឬលក់ដាច់ជាងគេ​​កាលពីឆ្នាំ​២០២២ គឺ iPhone 13 បន្ទាប់មក iPhone 13 Pro Max និង iPhone 14 Pro Max។

ចំណាត់ថ្នាក់ទី៤ បាន​ទៅលើ Samsung Galaxy A13 និង Galaxy A03 ស្ថិតនៅលេខរៀងទី១០។ គួរដឹងថា ហេតុតែ​ស្មាតហ្វូន​លំដាប់មធ្យម​ទាំងពីរ​ស្ថិតក្នុង Top10 បែបនេះ ក៏ព្រោះតែតម្លៃធូរថ្លៃ ហើយ​ដំណើរការបានយ៉ាងល្អ ដែល​ជាចំណុចដ៏ទាក់ទាញ​នៅ​តំបន់​ការីប៊ីន និងអាមេរិកឡាទីន ព្រមទាំងប្រទេស​ឥណ្ឌាផងដែរ។

អ្វីដែល​គួរ​ឱ្យ​កត់សម្គាល់ទៀតនោះ គឺ iPhone 12 ដែល​លក់ដាច់​បំផុត​កាលពីឆ្នាំ​២០២១នោះ គឺ​បាន​ក្លាយ​ជាម៉ូឌែល​ចាស់ជាងគេ​ ស្ថិតក្នុង Top10 នេះផងដែរ ពោលគឺ​ស្ថិតនៅលេខរៀងទី៦។ នេះ​ក៏ដោយសារតែស្មាតហ្វូន​នេះ នៅតែមានការលក់ច្រើន​នៅអាមេរិក ជប៉ុន និងចិន៕

សូមមើលតារាងបន្ថែមខាងក្រោម៖

អត្ថបទ៖ សំភី

មតិយោបល់