/Week-1/6401a08f7312e_1677828180_medium.jpg)
- 2023-03-03 07:28:26
- គន្លឹះ
ប៊ូតុងចំនួន៧ក្នុងរថយន្ត មិនត្រូវច្រលំបិទបើកដាច់ខាត
- 2023-03-03 07:28:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៊ូតុងចំនួន៧ក្នុងរថយន្ត មិនត្រូវច្រលំបិទបើកដាច់ខាត
ចន្លោះមិនឃើញ
សម្រាប់រថយន្តជជុះស៊េរីចាស់ៗ មិនសូវមានប៊ុតុងក្នុងរថយន្តច្រើនឡើយ ព្រោះវាមិនមានបំពាក់បច្ចេកវិទ្យា ឬឧបករណ៍អ្វីច្រើននោះទេ។ ប៉ុន្តែសម្រាប់រថយន្តស៊េរីថ្មីៗ គឺមានប៊ូតុងច្រើន ដែលធ្វើឱ្យអ្នកបើកបរ ពេលខ្លះច្រលំចុចទាំងមិនដឹងខ្លួន។ ដូច្នេះ អ្នកបើកបរទាំងអស់ គួរគប្បីត្រូវយល់ដឹងនូវប៊ូតុងចំនួន៧ខាងក្រោមនេះ ចៀសវាងច្រលំបិទបើកដាច់ខាត ព្រោះវាអាចបង្កគ្រោះថ្នាក់ និងបាត់បង់ទ្រព្យសម្បត្តិបាន។
១. ប៊ូតុងភ្លើងហ្វា
នៅពេលច្រលំចុចបើកភ្លើងហ្វា ក្នុងពេលមិនចាំបាច់ វាអាចប៉ះពាល់ភ្នែកអ្នកបើកបរដែលមកពីទិសផ្ទុយ ក្នុងអំឡុងបើកបរពេលយប់។
២. ប៊ូតុងបិទពោងសុវត្ថិភាព
រថយន្តមួយចំនួនមានប៊ូតុងសម្រាប់ចុចបិទមិនឱ្យដំណើរការ ដូច្នេះបើច្រលំចុចបិទវាទាំងមិនដឹងខ្លួន នោះវានឹងមិនដំណើរការឡើយ ពេលជួបឧបទ្ទវហេតុ។
៣. ប៊ូតុងអំពូលកាត់អ័ព្ទ
ប្រសិនបើលោកអ្នកបើកបរក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង ឬចុះអ័ព្ទ ហើយច្រលំចុចបិទប៊ូតុងនេះ អាចនឹងធ្វើឱ្យលោកអ្នកប្រឈមនឹងបញ្ហាគ្រោះថ្នាក់ជាច្រើន។
៤. ប៊ូតុងប្រព័ន្ធគ្រប់គ្រងលំនឹង
ប្រព័ន្ធនេះតែងតែដំណើរការដោយស្វ័យប្រវត្តិនៅពេលម៉ាស៊ីនរថយន្តដំណើរការ ប៉ុន្តែប្រសិនបើច្រលំចុចបិទវា លោកអ្នកនឹងមានការពិបាកបើកបរនៅចំណុចផ្លូវកោង ឬផ្លូវបត់ ពេលរត់ល្បឿនលឿន ដែលមិនមានប្រព័ន្ធទប់លំនឹងជួយ។
៥. ប៊ូតុងបើកគម្របម៉ាស៊ីន
នេះជាប៊ូតុងដ៏គ្រោះថ្នាក់បំផុត ប្រសិនបើច្រលំចុចបើកវាពេលកំពុងបើកបរ ពិសេសគឺក្នុងល្បឿនលឿនទៀតនោះ វានឹងត្រូវខ្យល់បក់ខ្លាំងបណ្តាលឱ្យដាច់គម្របបាន។
៦. ប៊ុតុងបើកគូទ ឬទ្វារក្រោយ
ប្រសិនបើលោកអ្នកច្រលំចុចបើកវា ហើយដើរចោលចេញពីរថយន្ត នោះនឹងផ្តល់ឱកាសឱ្យចោរលួចរបស់របរផ្សេងៗក្នុងរថយន្ត ឬក្នុងគូទខាងក្រោយរថយន្តបាន។
៧. ប៊ុតុងបើកសន្ទះគម្របសាំង
ដូចគ្នាដែរ ប្រសិនបើអ្នកច្រលំចុចបើកវា ហើយដើរចោលរថយន្ត វាក៏នឹងផ្តល់ឱកាសដល់ចោរក្នុងការលួចគម្របសាំង ឬលួចបូមសាំងរថយន្តអ្នកទៀតផង៕