• 2023-01-26 07:44:56
  • ព័ត៌មាន

ឯកឧត្តម ជា វ៉ាន់ដេត៖ កម្ពុជា​មាន​អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យា ​ទាប​ជាង​ប្រទេស​ជិត​ខាង​ឆ្ងាយ

  • 2023-01-26 07:44:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍ បាន និង​កំពុង​ជំរុញ​ចលនា​និស្សិត​ឲ្យ​ចាប់​យក​ជំនាញ​បច្ចេកវិទ្យាឲ្យ​បានកាន់​តែ​ច្រើន ខណៈ​តាម​ការ​សិក្សា​កម្ពុជា​នៅ​មាន​អ្នក​ជំនាញ​បច្ចេកវិទ្យា​ទាប​ជាង​ឆ្ងាយ​ធៀប​នឹង​ប្រទេស​ជិត​ខាង​មួយ​របស់​កម្ពុជា។

នា​ពេល​បច្ចុប្បន្នបច្ចេកវិទ្យា​ឌីជីថល គឺ​ជាកម្លាំង​ស្នូល និង​បាន​ដើរ​តួ​ជា​គន្លឹះ​នៅ​ក្នុង​សង្គម និង​មាន​ជាប់ពាក់ព័ន្ធ គ្រប់​សកម្មភាព​របស់​មនុស្ស​ប្រចាំ​ថ្ងៃ។ ក្នុង​ន័យ​ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​គូស​បញ្ជាក់​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង នៅ​ក្នុង​ទីផ្សារ​ការងារ មាន​តម្រូវ​ការ​អ្នក​បច្ចេកវិទ្យា​កាន់​តែ​ច្រើន ខណៈ​ជាក់​ស្ដែង កម្ពុជា​នៅ​ធនធាន​បច្ចេកវិទ្យា​នៅ​មាន​កម្រិត។

ឯកឧត្តម ថ្លែង​ថា "នៅ​ប្រទេស​ជិតខាង​យើង​មួយ គេ​មាន​អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យា​ដល់​ទៅ ១លាន ៣សែននាក់ ហើយ​គេ​កំពុង​ជំរុញ​កំណើន​ឲ្យ​ដល់ ២លាន​នាក់។ ដោយ​ឡែក​កម្ពុជា មាន​អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យា​មិន​លើស​ពី ២ម៉ឺន​នាក់ឡើយ"។

ស្ថានភាព​នេះ ក្រសួងប្រៃសណីយ៍ បាន និង​កំពុង​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​កម្ពុជា ងាក​មក​ចាប់​អាកាស​សិក្សា​ជំនាញ​ដែល​កំពុង​មាន​សក្ដានុពល​នេះ ស្រប​តាម​គោលនយោបាយគោល​នយោបាយ​សេដ្ឋកិច្ច សង្គម​ឌីជីថល ក៏​ដូច​ជា​រាជរដ្ឋាភិបាលឌីជីថល​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែលបានដាក់​ចេញ អំឡុង​ការ​រីករាលដាល​មេរោគ​កូវីដ១៩នៅ​កម្ពុជា។

ឯកឧត្តម​រដ្ឋមន្ត្រី នៅបាន​រំលេច​ទៀត​ថា ការ​ចាប់​យក​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល មាន​អត្ថប្រយោជន៍​ជា​ច្រើន​ក្នុង ទី១មានឱកាសការងារ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ស្រប​ពេល​ក្រុមហ៊ុន​ក្នុង​ស្រុក និង​ក្រុមហ៊ុន​អន្តរជាតិ​ជា​ច្រើន​បាន​ករកើត​ច្រើន​ឡើង​ៗ។ ទី និស្សិត​អាច​មានឱកាស​ក្នុង​ការ​រៀន​សូត្រទ្រឹស្តី​ក្នុង​សាលា​រឿន និង​ការ​អនុវត្តន៍​ជាក់ស្ដែង។ ដោយ​ឡែក​ទី៣ មាន​ឱកាស​ទទួល​ប្រាក់​បៀរវត្សន៍​ខ្ពស់ ប្រសិន​បើ​យើង​មាន​ជំនាញ​ពិត​ប្រាកដ។

ស្រប​នឹង​ផែនការ​លើក​ទឹក​ចិត្ត​យុវជន​ឲ្យ​ចាប់​យក​ជំនាញ​បច្ចេកវិទ្យា រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួង​ប្រៃសណីយ៍ ថ្មី​ៗ​នេះ បាន​ប្រកាស​ផ្ដល់ "​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ (Techo Digital Talent Scholaship) ចំនួន ៥០០កន្លែង សម្រាប់​សម្រួលនិស្សិត​ដែល​មាន​ជីវភាព​ខ្វះ​ខាត តែ​ស្រឡាញ់​ជំនាញ​បច្ចេកវិទ្យា​ថែម​ទៀត​ផង ដើម្បី​ចូល​រួម​អភិវឌ្ឍ​សេដ្ឋកិច្ចឌីជីថល រដ្ឋាភិបាលឌីជីថល និង​បដិវត្តន៍ឧស្សាហកម្មទី៤។ជាមួយគ្នាឯកឧត្តម ក៏​លើកទឹកចិត្ត​ឲ្យ​គ្រឹះស្ថាន​អប់រំ សាកលវិទ្យា​ល័យ​នានា​ចូល​បណ្ដុះបណ្ដាល​លើ​ជំនាញ​បច្ចេកវិទ្យា​ដល់​យុវជន អោយ​បាន​ច្រើន និង​មាន​គុណភាព ដើម្បី​ឆ្លើយ​តប​នឹង​ទីផ្សារ ដែល​មាន​កំពុង​តម្រូវ​ការ​ខ្ពស់​៕

អត្ថបទ៖ ទារិកា

មតិយោបល់