• 2023-01-05 02:57:02
  • ព័ត៌មាន

ចៀសវាង​សរសេរ​ខ្មែរ​មិន​ត្រូវ ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ដាក់​ដំណើរ​ការ វចនានុក្រម​ខ្មែរ​លើ​ទូរស័ព្ទ​ដៃ!

  • 2023-01-05 02:57:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៅ​ថ្ងៃ​នេះ បាន​ជូន​ដំណឹង​ពី​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​វចនានុក្រម​ខ្មែរ​អេឡិចត្រូនិក ដែល​អាច​ដំណើរ​ការ​លើ​ទូរស័ព្ទ​ដៃ​ទាំង​ពីរ​ប្រព័ន្ធ​ប្រតិបត្តិការ IOS និង ANDROID។

"សូមគោរពជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ក្រុមប្រឹក្សាជាតិភាសាខ្មែរបានធ្វើបច្ចុប្បន្នកម្មវចនានុក្រមខ្មែរនិងបានបង្កើតជាទម្រង់សុសវែរដែលអាចប្រើប្រាស់បាននៅក្នុងទូរសព្ទឆ្លាតប្រព័ន្ធ IOS និង Android"។

ក្រុមប្រឹក្សាជាតិភាសាខ្មែរ បញ្ជាក់​ទៀត​ថា វចនានុក្រម​ខ្មែរ (Khmer Dictionary 2022) នឹងដាក់ឱ្យដំណើរការសាកល្បង សុសវែរវចនានុក្រមខ្មែរឆ្នាំ២០២២ នេះនៅក្នុងទូរសព្ទឆ្លាតទាំង២ប្រព័ន្ធ ក្នុងរយៈពេល៣ខែ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សាធារណជនទាំងអស់អាចទាញយកវចនានុក្រមខ្មែរបច្ចុប្បន្នកម្ម(Khmer Dictionary 2022)បានតាមរយៈបញ្ជាប់ខាងក្រោម៖

ដើម្បីធ្វើឱ្យសុសវែរវចនានុក្រមកាន់តែល្អប្រសើរ ក្នុងពេលសាកល្បងប្រើប្រាស់សុសវែរវចនានុក្រមនេះ ប្រសិនបើសាធារណជន ជាពិសេស អ្នកស្នេហាអក្សរសាស្ត្រខ្មែររកឃើញកំហុសដែលកើតឡើងដោយអចេតនាណាមួយ សូមមេត្តាផ្តល់មតិយោបល់ស្ថាបនាទាំងបញ្ហាភាសាវិទ្យានិងបញ្ហាបច្ចេកទេសតាមរយៈទូរសព្ទ ០១១ ៧៣៤៩៩២ វេបសាយ : https://nckl.rac.gov.kh ហ្វេសប៊ុក : ក្រុមប្រឹក្សាជាតិភាសាខ្មែរ-កជភខ https://www.facebook.com/NCKLCambodia អ៊ីមែល: nckl.home@rac.gov.kh។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។

អត្ថបទ៖ ទារិកា

មតិយោបល់