• 2022-11-28 03:03:34
  • ព័ត៌មាន

Abarth ចេញឡានអគ្គិសនីដំបូងបង្អស់របស់ខ្លួន រូបរាងតូចច្រឡឹង ទាំងស្អាត និងសន្សំសំចៃ

  • 2022-11-28 03:03:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិតរថយន្តអ៊ីតាលី Abarth បានឈានជើងចូលទៅក្នុងទីផ្សាររថយន្តអគ្គិសនីហើយ ជាមួយនឹងការប្រកាសចេញ រថយន្តអគ្គិសនីម៉ូដែល Abarth 500e។

រថយន្ត Abarth 500e ប្រើម៉ូទ័រអគ្គិសនីដែលបង្កើតកម្លាំងបាន ១៥២សេះ និង កម្លាំងរមួល ២៣៤ញ៉ូតុនម៉ែត្រ អាចរត់ពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧វិនាទី។ វាបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៤២គីឡូវ៉ាត់ម៉ោង ស្របពេលដែលក្រុមហ៊ុនមិនទាន់បានបង្ហាញពីចម្ងាយបើកបរសរុបរបស់វាឡើយ ប៉ុន្តែ Abarth បានអះអាងថា វាអាចសាកភ្លើងដល់ ៨០% ប្រើពេលត្រឹមតែ ៣៥នាទីប៉ុណ្ណោះ តាមរយៈការប្រើដុំសាកកម្លាំង ៨៥គីឡូវ៉ាត់។

Abarth 500e ក៏ផ្តល់មុខងារ Turismo Mode ដែលអាចសន្សំសំចៃថាមពលបានខ្លះ តាមរយៈការកំណត់កម្លាំងរបស់វាត្រឹម ១៣៤សេះ ប៉ុណ្ណោះ។ ក្រៅពីនោះ វាក៏មាន Scorpion Street Mode ដែលផ្តល់កម្លាំងពេញ និងមុខងារ one-pedal driving ដែលចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ នៅពេលដកជើងចេញពីឈ្នាន់ហ្គែរ ហើយថាមពលសាកអាគុយ និង Scorpion Track Mode ដែលផ្តល់នូវ Performance យ៉ាងពេញលេញ។

សូមបញ្ជាក់ថា Abarth 500e គឺជារថយន្តអគ្គិសនីដែលមានរូបរាងតូចច្រឡឹង គួរឲ្យទាក់ទាញ ជាមួយនឹងការឌីហ្សាញបែបទាន់សម័យ និង ស្រស់ស្អាត។ លក្ខណៈពិសេសមួយចំនួនលើរថយន្តនេះមានដូចជា ចង្កៀងមុខ-ក្រោយ LED, យ៉ាន់កង់អាលុយមីញ៉ូម, អេក្រង់កម្សាន្ត Touchscreen ទំហំ ១០,២៥អ៊ីញ ដែលអាចភ្ជាប់មុខងារ Apple CarPlay & Android Auto ដោយមិនចាំបាច់ប្រើខ្សែ, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ និង Speaker JBL ជាដើម៕

អត្ថបទ៖ សេង ឡុង

មតិយោបល់