• 2022-11-23 07:42:59
  • គន្លឹះ

តិចនិកសំខាន់ ៥ ការពារលុយក្នុងកាតមិនឱ្យបាត់បង់ដោយមិនដឹងខ្លួន

  • 2022-11-23 07:42:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាត Visa ឬ Master ជាមធ្យោបាយទូទាត់មួយដ៏ពេញនិយមលើអនឡាញ និងឆ្លងប្រទេស។ ព្រោះតែពេញនិយមនេះហើយ ទើបកាតទាំងនេះក៏ជាផ្ទាំងស៊ីបមួយពីពពួក Hacker ផងដែរ ដោយមានព្យាយាមវាយប្រហារនិងលួចលុយពីគណនីជាច្រើននាពេលកន្លងមក ដូចឃើញមានច្រើនករណីនៅក្រៅប្រទេស ជាក់ស្ដែងយើងឃើញមានករណីខ្លះក្នុងស្រុកយើង ក៏មានការលួចបន្លំ លួចយកលេខទាំងនេះទៅប្រើ ធ្វើឱ្យសុខៗអាខោនធនាគារកាត់លុយចេញកាតដោយមិនដឹងខ្លួន។

ដូចនេះយើងសូមចែករំលែកតិចនិកខ្លះៗ ដើម្បីជាខែលមួយការពារការលួចលុយចេញពី កាត Visa ឬ Master ដូចមានខាងក្រោម។

យើងសូមលើកយកកម្មវិធី ABA mobile ជាឧទារហរណ៍ ត្បិតមានមុខងារច្រើននិងងាយស្រួលប្រើប្រាស់។

១. គួរប្រើប្រាស់គណនីលើសពីមួយ ឧទាហរណ៍ប្រើគណនីមួយសម្រាប់កាត Visa ឬ Master ប៉ុន្ដែមិនចាំបាច់ដាក់លុយនោះទេ ត្រូវការចាយសឹមដាក់លុយ ហើយគណនីមួយផ្សេងទៀតប្រើដាក់លុយចាយធម្មតា។

២. គួរបង្កកកាតទុកសិន ករណីមិនចាំបាច់ប្រើ ពេលត្រូវចាយសឹមបើកវិញ។ ការបង្កកនេះ វានឹងមិនអាចប្រតិបត្តិការផ្សេងៗបានឡើយ ហើយបើសិនជាថ្លោះធ្លោយ Hacker លួចលេខកាតបានក៏ចាយមិនបានដែរ។

  • របៀបបង្កក ចូលទៅកាន់ ABA mobile > កាត > រើសកាត > បង្កក និងធ្វើតាមការណែនាំ

៣. កុំភ្ជាប់កាតទៅកាន់គេហទំព័រមិនស្គាល់ច្បាស់ ដើម្បីបង្ការករណីគេហទំព័រទាំងនោះត្រូវបានវាយប្រហារ អាចគ្រោះថ្នាក់ដល់កាតរបស់យើង ហើយករណីផ្សេងទៀតអាចកាត់សេវាកម្មណាមួយដែលយើងភ្លេចខ្លួនច្រលំចុច Subscribe ផងដែរ។

៤. មើលកម្មវិធីឱ្យបានច្បាស់លាស់មុនចុចប្រើប្រាស់ ឬមុនចុចអនុញ្ញាតឱ្យកម្មវិធីទាំងនោះអាចកាត់លុយបាន ត្បិតកម្មវិធីខ្លះដាក់ឱ្យប្រើឥតគិតថ្លៃក្នុងមួយសប្ដាហ៍ឬមួយខែដំបូង បន្ទាប់មកវានឹងចាប់ផ្ដើមកាត់នៅពេលបន្ទាប់។

៥. ឧស្សាហ៍ឆែកមើលក្នុង Payment & Subscriptions លើទូរសព្ទ បើមានការជាវកញ្ចប់សេវាកម្មអ្វីប្រចាំខែវានឹងលោតបង្ហាញនៅកន្លែងនេះ ហើយអ្នកអាចចូលទៅបិទការជាវទាំងនោះបាន។

របៀបឆែក៖

  • សម្រាប់ iOS៖ ចូលទៅកាន់ Setting > Subscriptions > នឹងឃើញរាល់ការជាវសេវាកម្មផ្សេងៗ
  • សម្រាប់ Android៖ ចូលទៅកាន់ Play Store > Payment & Subscriptions > Subscriptions > នឹងឃើញរាល់ការជាវសេវាកម្មផ្សេងៗ៕

អត្ថបទ៖ កុសល

មតិយោបល់