• 2022-11-21 07:36:14
  • គន្លឹះ

អ្នកប្រើ iPhone អាចប្រើមុខងារ Picture in Picture ជាមួយ YouTube ដោយមិនអស់លុយមួយរៀល

  • 2022-11-21 07:36:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បានបញ្ចេញមុខងារ Picture in Picture លើ iOS 14 ជាយូរមកហើយ ដោយប្រើសម្រាប់ទាញផ្ទៃវីដេអូមកលើអេក្រង់ខណៈកំពុងប្រើកម្មវិធីដទៃ។ ប៉ុន្ដែយ៉ាងណា YouTube មិនឱ្យមុខងារនេះដំណើរការលើ App ខ្លួនឡើយ ដោយតម្រូវឱ្យបង់លុយ ប្រមាណ ១១.៩០ដុល្លារ ក្នុងមួយខែ ដើម្បីក្លាយជា youtube premium subscriber ទើបអាចបើកមុខងារ PiP បាន។

តែកុំបារម្ភថ្ងៃនេះអ្នកអាចប្រើមុខងារនេះបានដោយមិនអស់លុយ តាមវិធីខាងក្រោម។

ព្រោះតែ YouTube តម្រូវឱ្យបង់លុយ ដូចច្នេះយើងត្រូវប្រើកម្មវិធីជំនួយផ្សេងទៀត ដោយទាញយក កម្មវិធី “X.App” ពី App Store ជាមុនសិន។

តិចនិកបើកមុខងារ PiP ប្រើជាមួយ YouTube

  • វិធីទី១៖ បើកវីដេអូណាមួយលើ YouTube > ចុច Share > ជ្រើសយក More
  • ចុចយក X: Video Picture-in-Picture > បន្ទាប់មកប្រព័ន្ធនឹងបើកកម្មវិធី X.App > ជ្រើសយក Picture-in-Picture ជាការស្រេច
  • វិធីទី២៖ បើកវីដេអូណាមួយលើ YouTube > ចុច Share > Copy Link
  • បើកកម្មវិធី X.App > Open Video URL from Clipboard > ជ្រើសយក Picture-in-Picture ជាការស្រេច

បន្ទាប់ពីអនុវត្តវិធីណាមួយក្នុងចំណោមពីរខាងលើ នោះមុខងារ Picture in Picture នឹងដំណើរការ ហើយអ្នកអាចចាក់វីដេអូ មើលរឿងខ្នាតតូច លើផ្ទាំង Home Screen ខណៈបើកកម្មវិធីដទៃដោយសេរីភាពបាន៕

អត្ថបទ៖ កុសល

មតិយោបល់