• 2022-10-06 03:55:40
  • ចំណេះដឹង

ថ្ងៃនេះ ១១ ឆ្នាំមុន Steve Jobs ថយចេញពីវិថីជីវិតដោយបន្សល់ ១១រឿងគួរឱ្យចងចាំ ដល់មនុស្សជំនាន់ក្រោយ

  • 2022-10-06 03:55:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះកាលពី ១១ឆ្នាំមុន គឺ ៥ តុលា ២០១១ សហស្ថាបនិក និងអតីត CEO Apple លោក Steven Paul Jobs ឬ Steve Jobs បានថយចេញពីជីវិត (ស្លាប់) ក្នុងវ័យ ៥៦ឆ្នាំ ដោយ ជំងឺមហារីកលំពែង នៅសហរដ្ឋអាមេរិច។ ក្នុងដំណើរជីវិតដ៏ខ្លី កំពូលមនុស្សនៅ Silicon Valley រូបនេះ បានបន្សល់រឿងគួរឱ្យចាំសំខាន់ៗចំនួន ១១ ដល់មនុស្សជាតិ៖

  • ឆ្នាំ១៩៧២ ក្នុងវ័យ ១៧ឆ្នាំ Steve Jobs ឈប់រៀនពាក់កណ្ដាលទីនៅ មហាវិទ្យាល័យ Reed College

  • ឆ្នាំ១៩៧៦ Steve Jobs និង Steve Wozniak ចាប់ដៃគ្នាបង្កើតក្រុមហ៊ុន Apple Inc.

  • ឆ្នាំ១៩៨៥ Steve ដើរចេញពី Apple ដោយការបោះឆ្នោតទម្លាក់ពីក្រុមប្រឹក្សាភិបាលដែលបង្កើតដោយខ្លួន និងបានទៅបង្កើតក្រុមហ៊ុនផលិតកុំព្យូទ័រថ្មីមានឈ្មោះថា NeXT

  • ឆ្នាំ១៩៨៦ Steve ទិញយកក្រុមហ៊ុនផលិតគំនូរជីវចល Pixar Animation Studios

  • ឆ្នាំ១៩៩៦ ត្រលប់មកកាន់ Apple វិញ ក្នុងតំណែងជាក្រុមប្រឹក្សាភិបាល ត្បិត Apple បានទិញយកក្រុមហ៊ុន NeXT របស់លោក ក្នុងតម្លៃ ៤០០លានដុល្លារ

  • ឆ្នាំ១៩៩៧ Steve ក្លាយជានាយកប្រតិបត្តិ Apple Inc. ម្ដងទៀត

  • ឆ្នាំ២០០១ Steve បញ្ចេញឧបករណ៍ចាក់តន្ត្រី iPod ជំនាន់ដំបូង

  • ឆ្នាំ២០០៦ Disney បានទិញយក Pixar Studios ពី Steve ធ្វើឱ្យខ្លួនក្ដាប់ភាគហ៊ុន Disney ច្រើនជាងគេ ប្រមាណ ១៣៨លានហ៊ុន

  • ឆ្នាំ២០០៧ Jobs បញ្ចេញ iPhone Original ជំនាន់ដំបូង នៅម៉ោង ៩:៤១ នាទី ដែលម៉ោងនេះ ត្រូវបាន Apple ធ្វើជាលេខផ្សាយពាណិជកម្មរហូតមក។ ក្នុងពេលនោះក៏មានប្រកាសចេញ Apple TV និង iPod Touch ផងដែរ

  • ឆ្នាំ២០១០ Apple បញ្ចេញ iPhone 14S ជាឈ្មោះតំណាងឱ្យ Steve គឺ iPhone for Steve

  • ឆ្នាំ២០១១ Steve លាចាកលោកដោយបន្សល់ទ្រព្យសម្បត្តិប្រមាណ ១០,២ពាន់លានដុល្លារ ប៉ុន្ដែទឹកប្រាក់ដ៏សន្ធឹកសន្ធាប់នេះ គឺមានចំណែកភាគហ៊ុន Disney ច្រើនជាងក្នុងក្រុមហ៊ុន Apple

គួរបញ្ជាក់ថា Steve Jobs គឺជាសហគ្រិនជនជាតិអាមេរិក អ្នករចនាឧស្សាហកម្ម អ្នកសរសេរកម្មវិធី មហាសេដ្ឋីអាជីវកម្ម ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកវិនិយោគិនដ៏ឆ្នើមម្នាក់៕

អត្ថបទ៖ កុសល

មតិយោបល់