• 2022-10-03 07:49:33
  • ចំណេះដឹង

វិធីរកចំណូលបន្ថែមដោយការធ្វើ Staking តាមរយៈការវិនិយោគនៅលើផ្លេតហ្វមឌីជីថល

  • 2022-10-03 07:49:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Staking គឺជាវិធីសាស្រ្តក្នុងការរកចំណូលអកម្មបន្ថែម​ (Passive Income) តាមរយៈការវិនិយោគតាមបែបឌីជីថល លើគំរោងវិនិយោគណាមួយ ដែលមាននៅលើផ្លេតហ្វម (platform) ដែលប្រតិបត្តិការដោយបច្ចេកវិទ្យាប្លុកឆេន (Blockchain) ហើយអ្នកវិនិយោគមិនចាំបាច់ធ្វើសកម្មភាពអាជីវកម្ម ក៏នៅតែអាចមានលទ្ធភាពបង្កើតចំណូលបានដែរ ។

តើអ្វីទៅជាការ Staking ដោយប្រើប្រាស់ឯកតាវិនិយោគ (Token)?

Staking គឺជាការវិនិយោគមួយដោយប្រើប្រាស់ឯកតាវិនិយោគ (Token/Coin) តាមបែបឌីជីថល ទៅលើគំរោងវិនិយោគណាមួយ ដែលមានលើ Platform ដើម្បីទទួលបានផលចំណេញបន្ថែមដោយមានភាពងាយស្រួល និងមិនចំាបាច់ធ្វើប្រតិបត្តិការទិញ ឬលក់នូវឯកតាវិនិយោគ(Token/Coin) នោះទេ។ យើងអាចប្រៀបប្រដូច​ Staking ទៅនឹងការដាក់ប្រាក់សន្សំ ហើយទទួលបានផលចំណេញទៅតាមពេលវេលាកំណត់ណាមួយទៅតាមគំរោងនីមួយៗ ដែលបានដាក់លើ Platform។

តើឯកតាវិនិយោគ(Token) អ្វីខ្លះដែលកំពុងពេញនិយមក្នុងការធ្វើ Staking?

ឯកតាវិនិយោគ (Token/Coin) ដែលពេញនិយមសម្រាប់យកមកប្រើប្រាស់ក្នុងការ Staking លើទីផ្សារអន្តរជាតិរួមមាន៖ Ethereum (ETH), Binance (BNB) Cardano (ADA), និង Solana (SOL) រួមទាំងឯកតាវិនិយោគផ្សេងៗទៀត ហើយឯកតាវិនិយោគទាំងនេះប្រតិបត្តិការដោយបច្ចេកវិទ្យា Blockchain។ នៅកម្ពុជា វិនិយោគិនក៏អាចធ្វើការ Staking តាមរយៈ Digital Investment Platform ដោយប្រើប្រាស់ឯកតាវិនិយោគ (ZTU Token) របស់ក្រុមហ៊ុន Z1 FINANCIAL ផងដែរ។

អត្ថប្រយោជន៍ទទួលបានពីការធ្វើ Staking

វិនិយោគិនអាចទទួលបានចំណូលអកម្មបន្ថែម (Passive Income) ដោយមិនបាច់ធ្វើសកម្មភាពការងារណាមួយនោះទេ ហើយវិនិយោគិនអាចបំពេញការងារស្នូលរបស់ពួកគាត់បានធម្មតាដដែរ​ ដោយគ្រាន់តែយកឯកតាវិនិយោគ (Token/Coin) ដែលបានទិញនោះ ទៅធ្វើការ Staking ជាមួយគំរោងដែលបានដាក់លើ Platform របស់ក្រុមហ៊ុនណាមួយ។

តើវិនិយោគិនអាចធ្វើការ Staking តាមវិធីណាខ្លះ?

ជាបឋម វិនិយោគិន ត្រូវទិញឯកតាវិនិយោគ (Token/Coin) ពីក្រុមហ៊ុនដែលបានបោះលក់ឯកតាវិនិយោគ (Token/Coin) ដូចជា Coinbase, Binance និង Kraken ជាមុនសិន បន្ទាប់មកទៀត វិនិយោគិនអាចយក ឯកតាវិនិយោគ (Token/Coin) ទៅធ្វើការ Staking ដោយខ្លួនឯង លើគំរោងវិនិយោគដែលបានដាក់នៅលើPlatform របស់ក្រុមហ៊ុនណាមួយ ដើម្បីទទួលបានចំណូលអកម្មបន្ថែម (Passive Income)។ គួររំលឹកថា ឯកតាវិនិយោគ (Token/Coin) ដែលយកទៅធ្វើការ Staking គឺនៅតែជាកម្មសិទ្ធរបស់វិនិយោគិនដដែល ហើយពួកគាត់អាចយក ​ឯកតាវិនិយោគ (Token/Coin) ដែលមាន ប្តូរទៅជាសាច់ប្រាក់វិញបាន បន្ទាប់ពី ​ពេលកំណត់ដែលបានចែងក្នុងកិច្ចសន្យា (Smart Contract)។

ហានិភ័យនៃការធ្វើ Staking

រាល់ការវិនិយោគទាំងអស់តែងតែមានបញ្ហាប្រឈម និងហានិភ័យ ដែលមានលក្ខណៈ ស្រដៀងគ្នាទៅនឹងការធ្វើ Stakingផងដែរ។ ដោយសារតែ ឯកតាវិនិយោគ (Token/Coin) មានការប្រែប្រួលលឿន ជាពិសេសទាក់ទងទៅនឹងតម្លៃ​ នាំឱ្យការធ្វើ Staking ខ្លះ​ តម្រូវឱ្យវិនិយោគិនដាក់កាលកំណត់ជាក់លាក់ ហើយត្រូវរងចាំដល់កាលកំណត់នោះមកដល់ ទើបអាចដក ឯកតាវិនិយោគ (Token/Coin) នោះទៅប្រើប្រាស់បាន។ យ៉ាងណាក៏ដោយ ការធ្វើ Staking គឺជារឿងល្អសម្រាប់ការវិនិយោគក្នុងរយៈពេល វែង ហើយទទួលបានផលចំណេញខ្ពស់។

តើផលចំណេញពីការធ្វើ Staking មានស្ថានភាពយ៉ាងដូចម្តេចដែរ?

Staking គឺជាជម្រើសល្អសម្រាប់ការវិនិយោគរយៈពេលវែង ដោយវិនិយោគិន មិនសូវខ្វល់ខ្វាយពីការប្រែប្រួលនៃតម្លៃ និងទទួលបានផលចំណេញជាក់ស្តែងទៅតាមកិច្ចសន្យា។ យោងតាមទិន្នន័យពី Staking Rewards ក្នុងចំណោមឯកតាវិនិយោគ (Token/Coin) ចម្បងៗចំនួន ២៦១ ប្រភេទដែលដាក់ Staking វិនិយោគិនអាចទទួលបានប្រាក់ចំណេញជាមធ្យម ១១% ក្នុង១ឆ្នំា។​ មកដល់បច្ចុប្បន្ននេះមាន វិនិយោគិនជាច្រើនទទួលបានផលចំណេញពីការ Staking នេះផងដែរ៕

មតិយោបល់