- 2022-08-29 03:44:25
- ចំណេះដឹង
កុំខ្វល់រឿងគេហេគគណនី បើអនុវត្ត ៧ ចំណុចទាំងនេះបាន
- 2022-08-29 03:44:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំខ្វល់រឿងគេហេគគណនី បើអនុវត្ត ៧ ចំណុចទាំងនេះបាន
ចន្លោះមិនឃើញ
ព្រោះតែអ៊ីនធឺណិតផ្ដល់ភាពងាយស្រួលដល់មនុស្សទូទៅ វាក៏ជាប្រភពមេរោគ ក៏ដូចជាឧក្រិដ្ឋកម្មផ្សេងៗដែលបង្កដោយ Hacker ផងដែរ។ ខាងក្រោមនេះ យើងសូមចែករំលែកគន្លឹះសំខាន់ៗមួយចំនួន ដើម្បីឱ្យអ្នកប្រើប្រាស់ស្មាតហ្វូន គេចផុតពី Hacker លើអ៊ីនធឺណិត។
១. កុំចូលអន្ទាក់របស់ Hacker ពួកគេអាចបន្លំជាជនគួរឱ្យទុកចិត្តនៅស្ថាប័នណាមួយ ដោយហៅទូរសព្ទមកអ្នកដើម្បីដោះស្រាយបញ្ហាផ្សេងៗ និងទាមទារគណនីលេខសម្ងាត់ ឬលេខសម្ងាត់ PIN Code ដើម្បីលួចយកគណនីរបស់អ្នកប្រើប្រាស់ផ្សេងៗ ដូចជាគណនី Facebook, iCloud, Gmail ឬគណនីធនាគារផងដែរ។
២. កុំចុចលើតំណលីងមិនស្គាល់ នៅលើអ៊ីនធឺណិត ឬនៅក្នុងអ៊ីមែលដែលអ្នកបានទទួល អាចនឹងមានតំណលីងស្រដៀងនឹងក្រុមហ៊ុនផ្លូវការណាមួយ ដែល Hacker បង្កើនដើម្បីឱ្យអ្នកទុកចិត្ត ហើយក្នុងនោះអាចមានការបញ្ឆោតឱ្យអ្នកចុចតំណលីង ឬ log in ចូលទៅគេហទំព័រផ្សេងទៀត និងទាញយកមេរោគដែលពួកគេបានភ្ជាប់មកដោយមិនដឹងខ្លួនផងដែរ។
៣. តម្លើងកម្មវិធី កុំតម្លើងកម្មវិធីមិនស្គាល់ប្រភព ព្រោះវាគ្រោះថ្នាក់ខ្លាំងណាស់ វាប្រៀបដូចជាអ្នកបានបើកដៃដល់ Hacker ឱ្យចូលដល់មាត់ផ្ទះរបស់អ្នកដូចច្នោះដែរ។
៤. កុំប្រើ Wi-Fi តាមទីសាធារណៈ ឬ Wi-Fi ដែលបើកឱ្យប្រើដោយមិនគិតថ្លៃ អាចជាប្រភពគ្រោះថ្នាក់មួយ ត្បិតអ្នកប្រើក្នុងបណ្ដាញតែមួយជាមួយយើងនោះ អាចជា Hacker កំពុងសំងំតាមដានអ្នកប្រើប្រាស់ផ្សេងៗ និងរៀបជាអន្ទាក់លួចយកទិន្នន័យសំខាន់ផ្សេងៗរបស់អ្នកផងដែរ។
៥. បង្កើនប្រសិទ្ធភាពលេខសម្ងាត់ ដើម្បីកុំឱ្យ Hacker ងាយស្មានត្រូវលេខសម្ងាត់ អ្នកគប្បីប្រើលេខសម្ងាត់មានលក្ខណៈពិសេស ដូចអ្នកជំនាញបានណែនាំនៅខាងក្រោមនេះ៖
៦. ប្រើកម្មវិធីចាប់មេរោគ ដើម្បីជៀសវាងមេរោគចូលក្មុងស្មាតហ្វូនដោយទង្វើធ្វេសប្រហែសណាមួយ អ្នកអាចប្រើកម្មវិធីចាប់មេរោគលើស្មាតហ្វូន ដែលមានការទទួលស្គាល់ និងមានអាជ្ញាបណ្ណ (license) ត្រឹមត្រូវពីក្រុមហ៊ុនណាមួយ។
៧. អាប់ឌែតប្រព័ន្ធប្រតិបត្តិការ ដើម្បីគេចពីការតាមវាយប្រហាររបស់ Hacker មកលើប្រព័ន្ធប្រតិបត្តិការ ក្រុមហ៊ុនស្មាតហ្វូនតែងបញ្ចេញកំណែអាប់ឌែតថ្មីៗ ដើម្បីជួសជុលនិងកែប្រែកំហុសផ្សេងដែលអាចកើតមានជាប្រចាំ។ ដូចនេះ អាប់ឌែតទៅប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត ក៏ជាសុវត្ថិភាពបន្ថែមមួយទៀត លើស្មាតហ្វូនរបស់អ្នកទាំងអស់គ្នា៕