• 2022-07-18 03:02:31
  • ចំណេះដឹង

ធ្លាប់ឃើញតែអាចមិនដឹង បន្ទាត់ត្រង់មួយក្រោមថ្ម iPhone តាមពិតជាច្រកឯកជនដ៏សំខាន់កំណត់បិទបើកបាន

  • 2022-07-18 03:02:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល iPhone ជាប់សោ បើក្រឡេកទៅទីតាំងសេវាទូរសព្ទ ឬ Wi-FI និងថាមពលថ្ម អ្នកនឹងអាចឃើញបន្ទាត់ត្រង់មួយ ដឹងឬអត់ថាវាជាអ្វី?

តាមពិតបន្ទាប់ត្រង់មួយនោះបញ្ជាក់ថា ជាទីតាំងរបស់ Control Center ដែលប្រាប់ទៅអ្នកប្រើថា អាចប្រើវាបានទោះជាប់សោទៅហើយក្ដី។

ប៉ុន្ដែមុខងារជាច្រើនក្នុង Control Center ក៏អាចបិទមិនឱ្យប្រើបានដែរពេលជាប់សោ ក្នុងករណីយើងមិនចង់ឱ្យនរណាម្នាក់មកបិទ Wi-Fi បិទសេវាអ៊ីនធឺណិតស៊ីម, Bluetooth, ប្រើម៉ាស៊ីនគិតលេខ ឬចាក់ចម្រៀងជាដើម...

  • របៀបបិទ ចូលទៅកាន់ Settings > Face ID & Passcode > អូសចុះក្រោមត្រង់ចំណុច Allow Access When Locked
  • ចុច Disable លើ Control Center ជាកាស្រេច
  • បន្ទាប់ពីកំណត់រួច នឹងលែងមានបន្ទាត់ត្រង់នោះទៀតហើយ៕

អត្ថបទ៖ កុសល

មតិយោបល់